កូវីដ-១៩
កូវីដវាយលុកវត្តស្ទឹងមានជ័យហើយ ៣៩ អង្គ/នាក់ រកឃើញវិជ្ជមាន
រដ្ឋបាលស្ទឹងមានជ័យទី១ បានឲ្យដឹងនៅល្ងាចថ្ងៃទី១៧ ខែមិថុនា នេះថា មនុស្សចំនួន៣៩នាក់ ក្នុងនោះមានព្រះសង្ឃ២២អង្គ ត្រូវបានក្រុមគ្រូពេទ្យតេស្តសំណាក រកឃើញមានវិជ្ជមានកូវីដ១៩ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នេះ នៅក្នុងវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពនោះ នៅព្រឹកថ្ងៃខែដដែល ក្រុមគ្រូពេទ្យស្ម័គ្រសម្តេចតេជោ បានធ្វើការតេស្តិ៍សំណាក លើព្រះសង្ឃ តាជី យាយជី ក្រុមនិស្សិតដែលស្នាក់នៅក្នុងវត្តទាំងអស់សរុប ៣៧៣អង្គនាក់ ក្នុងនោះមានស្រី៦១នាក់ ។ ជាលទ្ធិផល នៃការពិនិត្យពេញមួយព្រឹក ឃើញថា មានវិជ្ជមានកូវីដ១៩ សរុប៣៩អង្គនាក់ ក្នុងនោះដែរ មានព្រះសង្ឃ២២អង្គ , តាជីយាយជី ០៣នាក់ , និស្សិតស្នាក់នៅក្នុងវត្ត០២នាក់ និងប្រជាពលរដ្ឋលក់ដូរក្នុងវត្ត ១២នាក់ផងដែរ។

ក្រោយពិនិត្យឃើញមានវិជ្ជមានកូវីដ១៩ ហើយនោះ ព្រះសង្ឈ និងអ្នកពាក់ព័ន្ធទាំង៣៩អង្គនាក់ ត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តយកទៅកាន់កន្លែងសម្រាកព្យាបាលផងដែរ។ ដោយឡែក ព្រះសង្ឃ និងអ្នកដែលឆ្លងកាត់ការតេស្តសំណាកហើយមិនមានវិជ្ជមានកូវីដ១៩ នោះ គឺតម្រូវឲ្យធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ នៅក្នុងវត្តផងដែរ៕
ដោយ ៖ កោះកែវ









-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត