កូវីដ-១៩
អាជ្ញាធរខេត្តស្ទឹងត្រែងសម្រេចបិទផ្អាកភោជនីយដ្ឋានគុយទាវឡាវ និងរមណីយដ្ឋានជួរចាប
ខេត្តស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែងបានសម្រេចបិទផ្អាកកន្លែងលក់ដូរពីរកន្លែងដោយមានករណីពាក់ព័ន្ធ នាំចូលជំងឺកូវីដ-១៩មកពីខាងក្រៅ ក្នុងនោះមានភោជនីយដ្ឋានគុយទាវឡាវ និងរមណីយដ្ឋានជួរចាប ដោយសារបុគ្គលមានផ្ទុកជំងឺកូវីដ-១៩ បានចូលបរិភោគអាហារ និងទៅលេងរមណីយដ្ឋាននោះ។

លោក ចៅ មុន្នីរ៉ា នាយករដ្ឋបាល សាលាខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់នៅថ្ងៃទី១៨ ខែមិថុនានេះថា ការបិទផ្អាកទីតាំងចំនួនពីរនេះ គឺអាជ្ញាធរបានធ្វើឡើងទៅតាមវិធានសុខាភិបាល ដើម្បីអនុវត្តវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ឱ្យមានប្រសិទ្ធភាព។
លោកបន្តថា ការបង្ការនេះអាជ្ញាធរខេត្ត បានចេញសេចក្តីសម្រេច លេខ ០៥១ និង ០៥២ ចុះថ្ងៃទី១៦ និងទី១៧ ខែមិថុនា ឆ្នាំ២០២១ ឱ្យបិទផ្អាកការលក់ដូរ ការធ្វើអាជីវកម្ម ដោយសារមានប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តឆ្លងចូលតាមច្រកស្ទឹងត្រែងព្រះវិហារ មកទីរួមខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ កន្លងមកនេះ រយៈពេលបីថ្ងៃ។

លុះដល់ល្ងាចថ្ងៃទី ១៥ ខែមិថុនាពួកគាត់បានទៅខេត្តរតនគិរី ហើយមន្ត្រីមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាល ប្រចាំនៅច្រកទ្វារ រតនគីរីស្ទឹងត្រែង បានយកសំណាកធ្វើតេស្តរហ័ស ពិនិត្យឃើញ ទី១ឈ្មោះ យន់ សុជាតិ ភេទស្រី ជនជាតិខ្មែរ អាយុ៥៤ឆ្នាំ ទី២ឈ្មោះ ឃួន សីហា ភេទប្រុស ជនជាតិខ្មែរ អាយុ១៩ឆ្នាំ ទី៣ឈ្មោះ មុំ វ៉ុន ភេទស្រី អាយុ៨១ឆ្នាំ មានផ្ទុកជំងឺកូវីដ-១៩។ អ្នកទាំងបីមានទីលំនៅអចិន្ត្រៃយ៍ ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារ ស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ និងបង្ការជំងឺកូវីដ-១៩ ខេត្តស្ទឹងត្រែង បានអំពាវនាវចំពោះប្រជាពលរដ្ឋដែលមានពាក់ព័ន្ធ អ្នកកើតជំងឺកូវីដ -១៩ ទាំង៣នាក់នេះ សូមស្ម័គ្រចិត្តមកយកសំណាកធ្វើវិភាគ ដើម្បីបង្កើនការការពារសុខភាព។

លោកវេជ្ជបណ្ឌិតបន្តថា ជាពិសេសអ្នកពាក់ព័ន្ធនៅភោជនីយដ្ឋានគុយទាវឡាវ រមណីយដ្ឋានជួរចាប និងនៅចំណុចលក់ត្រី ខាងជើងផ្សារស្ទឹងត្រែង ប្រសិនបើមានពាក់ព័ន្ធ សូមមកយកសំណាកដោយស្ម័គ្រចិត្ត៕
អត្ថបទ៖ ងិន លីម

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់