កូវីដ-១៩
ប្រគេនទេយ្យទានព្រះសង្ឃជិត ៣០០ អង្គ កំពុងធ្វើចត្តាឡីស័កក្រោយអាជ្ញាធរបិទខ្ទប់វត្តស្ទឹងមានជ័យ
អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី ១៨ ខែមិថុនា បាននាំយកទេយ្យទាន ជាង ៣០០ កញ្ចប់ ប្រគេនដល់ព្រះសង្ឃ និងចែកជូនដល់និស្សិត យាយជី តាជី ដែលកំពុងគង់ និងស្នាក់នៅក្នុងវត្តស្ទឹងមានជ័យ ដែលអាជ្ញាធរបានបិទខ្ទប់ បន្ទាប់ពីធ្វើតេស្រកកូវីដ១៩ទៅលើព្រះសង្ឃ និងនិស្សិត តាអាចារ្យ យាយជី ៣៧៣ អង្គ/នាក់។ ក្នុងចំណោមនៃអ្នកធ្វើតេស្តទាំង ជាង ៣០០ អង្គ/នាក់ អាជ្ញាធរបានរកឃើញ វិជ្ជមានចំនួន ៣៩ អង្គ/នាក់។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី ១៨ ខែមិថុនានេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកទេយ្យទានដ៍ ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនជូនព្រះសង្ឃ និងចែកជូនតាជី យាយជី សិស្ស និសិ្សត ក្មេងវត្ត ប្រជាពលរដ្ឋចំនួន ៣៣៤ អង្គ/នាក់ ដែលកំពង់ធ្វើចត្តាឡីស័ក នៅវត្តចង្ក្រានតាព្រហ្ម ស្ទឹងមានជ័យនេះ។
លោកនួន ផារ័ត្ន បានពាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសណាក់ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ តាជី យាយជី សិស្ស និសិ្សត ក្មេងវត្ត ក៏ដូចជាព្រះសង្ឃ តាមទីវត្តអារាម នានាក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបានបន្តទៀតថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសតាជី យាយជី បញ្ញវ័ន្តក្មេងវត្ត និងព្រះសង្ឃ ដែលកំពង់ធ្វើចត្តាឡីស័ក។
ទេយ្យទាន ដែលប្រគេនព្រះសង្ឃ និងចែកជូនតាជី យាយជី សិស្ស និសិ្សត ស្នាក់នៅក្នុងវត្ត និងប្រជាពលរដ្ឋ រួមមាន អង្ករ ២តោន មី ៣០កេសតូច ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ ទឹកសុទ្ធ ៣០កេស ត្រីខ ៥កេស ដើម្បីសម្រួលដល់ចង្ហាន់ និងជីវភាពប្រចាំថ្ងៃផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម២១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង