Connect with us

កូវីដ-១៩

ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ បាន​បណ្តាល​ឱ្យ​ពលរដ្ឋខ្មែរ​ស្លាប់ ជិត​៤០០​នាក់ហើយ ដោយសារ​ជំងឺ​កូ​វីដ១៩

បានផុស

នៅ

​​រហូតមកដល់​ពេលនេះ ​ប្រទេស​កម្ពុ​ជាមាន​អ្នកស្លាប់​ ដោយសារ​ជំងឺ​កូ​វីដ១៩​ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ បាន​កើន​ឡើង​ជិត​៤០០​នាក់​ហើយ​ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ជាង​៤​ម៉ឺន​នាក់​នៅ​ទូទាំងប្រទេស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រទេស​កម្ពុជា​ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ជា​លើកដំបូង​នៅ​ថ្ងៃ​ទី​២៧​ ខែមករា ​ឆ្នាំ​២០២០​ ទៅលើ​បុរស​ជនជាតិ​ចិន​១​នាក់​ នៅ​ខេត្ត​ព្រះសីហនុ​។​ ប៉ុន្តែ​មិនមាន​អ្នកស្លាប់​ ហើយក៏​មិន​មាន​ឆ្លង​ជំងឺ​នេះ​ច្រើន​ដែរ​។ បន្ទាប់មកទៀត ​កម្ពុជា​បាន​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៣​លើក​ ក្នុងនោះ​ទី​១.​ព្រឹត្តិការណ៍​សហគមន៍​៣​វិច្ឆិកា​ឆ្នាំ​២០២០ ទី​២.​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ឆ្នាំ​២០២០​ និង​ទី​៣​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ ដែល​ជា​ព្រឹត្តិការណ៍​ធ្ងន់ធ្ងរ​ជាងគេ​បណ្តាលឱ្យមាន​អ្នក​ឆ្លង​និង​ស្លាប់​ជា​បន្តបន្ទាប់​ ហើយ​ដែល​រហូតមក​ដល់ពេលនេះ​ នៅ​មិនទាន់បាន​បិទ​បញ្ចប់​នៅឡើយ​ទេ​។​

យោងតាម​ក្រសួងសុខាភិបាល​បានឱ្យដឹងថា ​ជាក់ស្តែង​នៅ​ថ្ងៃទី​១៨​មិថុនា​នេះ​ ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​៧៩៩​នាក់​ទៀត​ ក្នុង​នោះ​ករណី​ឆ្លង​សហគមន៍​ចំនួន​៧០២​នាក់​ អ្នកដំណើរ​មកពី​បរទេស​៩៧​នាក់ អ្នកជា​សះស្បើយ​៩១០​នាក់ និង​ស្លាប់​១៤​នាក់​។ ប៉ុន្តែ​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១ ​កម្ពុ​ជាមាន អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ សរុប​ចំនួន​៤១៥៨១​នាក់ អ្នកជា​សះស្បើយ​ចំនួន​៣៥៩៤០​នាក់ ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន​៥៦៧១​នាក់​ និង​អ្នកស្លាប់​ចំនួន​៣៩៤​នាក់​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​ចាត់ទុក​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​ជាប់​ជានិច្ច​ ដោយបាន​ណែនាំ​ដល់​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់​ព្រោះ ប្រទេស​យើង​កំពុង​រាតត្បាត​ក្នុង​សហគមន៍​ហើយ និង​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​ដែរ។ នាយកដ្ឋាន​បាន​បន្តថា​«​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រង់ចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។ យើង​ត្រូវ​បន្ត​ពាក់​ម៉ាស់​ជាប់​ជានិច្ច និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល »៕​

អត្ថបទ​៖ សំអឿន

សូមចុចអាន៖ យកសំណាកលើអ្នកសង្ស័យ ៣,៤៥៨ នាក់ រកឃើញវិជ្ជមានកូវីដ ៥៩នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​​ជំនួប​កំពូល​ ត្រាំ-ពូទីន​នឹ​ង​ផ្សព្វផ្សាយភ្លាម​ ពេល​​​កំណត់​ជាក់​លាក់​​​​​

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងការងារ ៖ ខេត្តកំពង់ឆ្នាំងមានតម្រូវការកម្លាំងពលកម្មជាង ១ ម៉ឺន ៦ ពាន់កន្លែង ច្រើនជាងគេនៅទូទាំងប្រទេស

ព័ត៌មានជាតិ៣៥ នាទីutes មុន

កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះសួរសុខទុក្ខស្ត្រីឆ្លងទន្លេ ក្នុងទិវាជាតិសុខភាពមាតា ទារក និង កុមារ

ព័ត៌មានជាតិ៣៩ នាទីutes មុន

ចម និម្មល៖​​ការគិតគូរអំពីដំណោះស្រាយនៃខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ាគឺសំខាន់សម្រាប់ជំរុញការនាំចេញ

ព័ត៌មានជាតិ៤៣ នាទីutes មុន

នាយករដ្ឋមន្ត្រីថាស្ថេរភាពនៅកម្ពុជាបង្កើតជំនឿចិត្តដល់ BVLGARI

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម