កូវីដ-១៩
ចុងខែនេះ កម្ពុជានឹងទទួលវ៉ាក់សាំង២លានដូសបន្ថែមទៀត ហើយខែកក្កដានឹងទទួល៣លានដូស
ខណៈអញ្ជើញទទួលវ៉ាក់សាំង នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់សារព័ត៌មានថា នៅចុងខែមិថុនានេះ កម្ពុជានឹងទទួលវ៉ាក់សាំងពីក្រុមហ៊ុនស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសទៀត គឺនៅសប្តាហ៍ចុងក្រោយ ហើយនឹងទទួល៣លានដូសទៀត នៅខែកក្កដា។ ជាមួយគ្នានោះ សម្ដេចតេជោក៏បានអនុញ្ញាតឱ្យគណៈកម្មការលទ្ធកម្មបញ្ជាទិញវាក់សាំងចំនួន៣លានដូសទៀត ហើយដែលនឹងត្រូវចុះហត្ថលេខា ជាមួយក្រុមហ៊ុនស៊ីណូវ៉ាក់ នាពេលឆាប់ៗខាងមុខនេះ។

បើតាមការឆ្លើយតបអ្នកសារព័ត៌មានទាក់ទងយន្តការរបស់ Covac លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ អះអាងថា កន្លងមកតាមយន្តការរបស់ Covac កម្ពុជាទទួលបានចំនួន៣២ម៉ឺនដូស ហើយបច្ចុប្បន្នកំពុងសហការជាមួយដៃគូ មានអង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ និងអង្គការហ្សាវី ដែលជាអង្គការជួយសម្របសម្រួល នៅក្នុងយន្តការ Covac។ តែរហូតមកដល់ពេលនេះ កម្ពុជានៅមិនទាន់ទទួលបានព័ត៌មានណាមួយ ថាតើ Covac នឹងផ្គត់ផ្គង់វ៉ាក់សាំងមកកម្ពុជាបន្ថែមទៀត ឬយ៉ាងណានោះទេ។
ដោយឡែកចំពោះផែនការចាក់វ៉ាក់សាំង លោកស្រី យក់ សម្បត្តិ បានអះអាងថា លោកស្រីសម្ដែងក្តីសង្ឃឹមថា កម្ពុជានឹងសម្រេចឱ្យបានក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពី១៨ឆ្នាំឡើងឱ្យគ្រប់តាមផែនការ ហើយវ៉ាក់សាំងក៏កំពុងតែផ្គត់ផ្គង់ជាបន្តបន្ទាប់ផងដែរ ធ្វើយ៉ាងណាឱ្យការចាក់វ៉ាក់សាំងនេះនៅទូទាំងប្រទេសតែម្ដង។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន១លានដូសបន្ថែមទៀត ដែលកម្ពុជាបញ្ជាទិញពីប្រទេសចិន បានដឹកមកដល់ប្រទេសកម្ពុជា៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ