កូវីដ-១៩
ខេត្តកណ្ដាល ដកភូមិជ្រៃធំ លែងជា “តំបន់លឿងទុំ” និង “តំបន់លឿង” ចាប់ពីថ្ងៃនេះតទៅ
អភិបាលខេត្តកណ្តាលបានឱ្យដឹងថា រដ្ឋបាលខេត្ត បានសម្រេចបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រភូមិជ្រៃធំ នៃឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាលលែងជា “តំបន់លឿងទុំ” និង “តំបន់លឿង” ចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះតទៅ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់នេះគ្រប់គ្រងបានល្អប្រសើររួចមក។

លោក គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា ត្រូវបានបញ្ចប់ការអនុវត្តវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាលដែលត្រូវបានកំណត់ជាតំបន់លឿងទុំ និងតំបន់រឿង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។
លោកអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលស្រុកកោះធំត្រូវរៀបចំការងារផ្នែកសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងសម្របសម្រួលលើកិច្ចការចាក់សាំងបង្ការជំងឺកូវីដ-១៩ និងសម្របសម្រួលការផ្ដល់សេវាសុខាភិបាលទូទៅ និងអនុវត្តវិធានសុខាភិបាលរួមមាន ការយកសំណាក ការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះត្រូវដឹកនាំត្រួតពិនិត្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីផ្សព្វផ្សាយ និងណែនាំដល់បងប្អូនអាជីវករលក់ដូរទាំងអស់ត្រូវរៀបចំខ្សែសុវត្ថិភាពចងព័ទ្ធជុំវិញទីតាំង ឬកន្លែងលក់ដូរនីមួយៗដើម្បីរក្សាគម្លាតសុវត្ថិភាពបុគ្គលព្រមទាំងរៀបចំដាក់អាកុល ឬជែលសម្រាប់អតិថិជនលាងដៃគ្រប់គ្នា និងអនុវត្តតាមវិធានការសុខាភិបាល។
លោកអភិបាលខេត្តបានណែនាំទៀតថា លើសពីនេះទៀតត្រូវកំណត់គោលការណ៍ចាំបាច់ផ្សេងទៀតដើម្បីធានាការអនុវត្តការងារទប់ស្កាត់ និងប្រយុទ្ធការឆ្លងរាលដាលជំងឺកូវីដ-១៩ចំពោះទីតាំងដែលមានករណីវិជ្ជមានកូវីដ-១៩ ហើយត្រូវបានបិទទីតាំងមុនពេលសេចក្តីសម្រេចនេះចូលជាធរមាន រដ្ឋបាលស្រុកកោះធំ មន្ទីរសុខាភិបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្ត និងគ្រប់គ្រងចាត់វិធានការឱ្យបានចប់សព្វគ្រប់ដើម្បីកាត់ផ្ដាច់ឬសគល់នៃប្រភពចម្លងជំងឺកូវីដ-១៩។
លោកអភិបាលបានបន្ថែមទៀតថា ចំពោះទីតាំងដែលមានការឆ្លងការរាលដាលជំងឺកូវីដ-១៩ថ្មីក្រោយពេលសេចក្តីសម្រេចចូលជាធរមានត្រូវចាត់វិធានការរដ្ឋបាលជាបន្ទាន់ដោយធ្វើបិទទីតាំងដូចជា ផ្ទះ ឬបន្ទប់ជួល ឬអគារ ឬអាជីវកម្ម ឬជាច្រកចូល ឬជាប្លុកតូចនោះជាបណ្ដោះអាសន្ន និងត្រូវកំណត់អ្នកពាក់ព័ន្ធដែលត្រូវយកសំណាកទៅវិភាគរកកូវីដ-១៩ ព្រមទាំងអនុវត្តវិធានការធ្វើចត្តាឡីស័កស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ