Connect with us

កូវីដ-១៩

បិទផ្សារធំបាត់ដំបងមួយផ្នែកទៀតក្រោយមានអ្នកលក់មាសម្នាក់ផ្ទុកជំងឺកូវីដ-១៩

បានផុស

នៅ

អាជ្ញាធរខេត្តបាត់ដំបងបានបន្តចុះបិទតួផ្សារធំបាត់ដំបងមួយផ្នែកទៀត នៃល្វែងខាងលិចបន្ទាប់ពីបានរកឃើញស្ត្រីអ្នកលក់​មាសម្នាក់មាន វិជ្ជមានជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ និងតាមដានជាប្រចាំនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ នេះក្រុមរុករកប្រតិកម្មរហ័សនៃមន្ទីរ សុខាភិបាលខេត្តបានរកឃើញស្ត្រី ម្នាក់មានផ្ទុកជំងឺ​កូវីដ​-១៩ ដែលអ្នកជំងឺត្រូវបានក្រុមមន្ត្រីជំនាញបញ្ជូនទៅសម្រាកព្យាបាលនៅឯមណ្ឌលព្យាបាលភ្លាមៗរួចហើយដែរ។ ចំណែកឯសាច់ញាតិក្រុមគ្រួសារ ក៏ដូចជាអ្នកពាក់ព័ន្ធមន្ត្រីជំនាញកំពុងបន្តស្រាវជ្រាវរុករកបន្ថែមទៀត។

ពាក់ព័ន្ធនឹងការបិទខ្ទប់ល្វែងខាងលិចនៃផ្សារធំបាត់ដំបងកណ្តាលក្រុងនេះធ្វើឡើងជាលើកទី ២ ហើយ បន្ទាប់ពីមានការ​បិទ​ខ្ទប់លើកទី១ត្រង់ចំណុចល្វែងខាងកើតកាលពីសប្តាហ៍មុន៕ អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម