Connect with us

កូវីដ-១៩

រដ្ឋមួយនៅឥណ្ឌា រកឃើញថា អ្នកជំងឺកូវីដដល់ទៅ ៩៩,៧ភាគរយដែលស្លាប់ គឺជាអ្នកមិនចាក់វ៉ាក់សាំង

បានផុស

នៅ

នាយកដ្ឋានសុខាភិបាលនិងសុខុមាលភាពគ្រួសាររបស់រដ្ឋបាននិយាយថា ការស្លាប់ស្ទើរតែទាំងអស់ដោយសារជំងឺកូវីដ-១៩នៅក្នុងរដ្ឋ Nagaland នៃប្រទេសឥណ្ឌា បន្ទាប់ពីខែកុម្ភៈ គឺជាមនុស្សដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់ដូស។

ទិន្នន័យរបស់នាយកដ្ឋានបានបង្ហាញថា​ ក្នុងចំណោមអ្នកស្លាប់ចំនួន៣៧៥នាក់ នៅក្នុងរដ្ឋនេះ ចាប់ពីខែកុម្ភៈមក មានតែអ្នកជំងឺម្នាក់ប៉ុណ្ណោះ ដែលចាក់វ៉ាក់សាំងដូសទី២បានពីរសប្តាហ៍។

រដ្ឋ Nagaland បានចាប់ផ្តើមដំណាក់កាលដំបូងនៃការចាក់វ៉ាក់សាំង រួមជាមួយតំបន់ផ្សេងទៀតក្នុងប្រទេសកាលពីថ្ងៃទី១៦ខែមករា ខណៈបុគ្គលិកសុខាភិបាលត្រូវបានផ្តល់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំង។

នាយកដ្ឋានសុខាភិបាលបានជូនដំណឹងថា រហូតមកដល់ពេលនេះ គ្មានបុគ្គលិកសុខាភិបាលសកម្មណាម្នាក់នៅក្នុងមន្ទីរពេទ្យកូវីដ បានស្លាប់ដោយសារវីរុសនោះទេ បើទោះបីជាមានហានិភ័យខ្ពស់បំផុតនៃការប៉ះពាល់ក៏ដោយ ខណៈបុគ្គលិកថែទាំសុខភាពភាគច្រើនបានចាក់វ៉ាក់សាំងពេញលេញ។

គិតត្រឹមថ្ងៃសៅរ៍ ការចាក់វ៉ាក់សាំងចំនួន ៤០២,៧៧៨ដូស (លើកទី១ចំនួន ៣,៤៧,៤១៥ដូសនិងលើកទី២ចំនួន៥៥,៣៦៣ដូស ត្រូវបានចាក់នៅក្នុងរដ្ឋ Nagaland។ បុគ្គលិកសុខាភិបាល១០,៣៦៥នាក់, បុគ្គលិកជួរមុខ២៨,៣៤៤នាក់, មនុស្សអាយុលើស៤៥ឆ្នាំ១៦,៦៥៣នាក់និងមនុស្សអាយុចន្លោះ ១៨ដល់៤៤ឆ្នាំម្នាក់ បានទទួលវ៉ាក់សាំងគ្រប់ទាំងពីរដូស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Eas​t Mojo

ចុចអាន៖ ពលរដ្ឋ ឥណ្ឌា នៅតែជួបជុំងូតទឹកទន្លេគង្គា ក្នុងពិធីបុណ្យសាសនាមួយទៀត ដោយជឿថា ព្រះអាទិទេពចុះពីលើមេឃមកផែនដីជួយការពារកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម