Connect with us

កូវីដ-១៩

កម្មការិនី​រោងចក្រ​នៅ​ខេត្តស្វាយរៀង​ម្នាក់​បាន​ស្លាប់​នៅផ្ទះ ​ពេល​ធ្វើ​តេស្ត​ទើប​ឃើញ​មាន​វិជ្ជមាន​កូវីដ១៩

បានផុស

នៅ

ស្ត្រី​ឈ្មោះ​ មិន ​គ​ន្ធា​ អាយុ​៤២​ឆ្នាំ​ ដែល​កន្លងមក​មានមុខ​របរ​កម្មការិនី​រោងចក្រ​កៅ​វ៉េ​ បាន​ទទួល​មរណភាព​នៅ​គេហដ្ឋាន​ ស្ថិតនៅ​ភូមិ​លៀប​ ឃុំ​កណ្ដៀង​រាយ​ ស្រុក​ស្វាយទាប​ កាលពី​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ២០២១ ​វេលា​ម៉ោង​៣​រសៀល​ ពេល​ធ្វើ​តេស្ត​ ទើប​រក​ឃើញ​មាន​វិជ្ជមាន​កូ​វីដ១៩​។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តស្វាយរៀង​ចុះ​ថ្ងៃទី​២១​ មិថុនា​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ស្រាវជ្រាវ​និង​តាមដាន​បុគ្គល​សង្ស័យ​ថា ​មាន​ផ្ទុក​ជំងឺ​កូ​វីដ ១៩​ខេត្ត​សហការ​ជាមួយ​ក្រុម​ឆ្លើយតប​បន្ទាន់​បានធ្វើ​កោសល្យវិច័យ​យក​វត្ថុ​សំណាក​តាមរយៈ​ការធ្វើ​តេស្ត​រហ័ស​រកឃើញ​វិជ្ជមាន​កូ​វីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​សន្និដ្ឋាន​រប​ស់​ក្រុមគ្រូពេទ្យ​ស្ត្រី​ខាងលើ​ បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូ​វីដ​១៩ ហើយ​បាន​ប៉ះពាល់​ផ្ទាល់​ចំនួន ២​នាក់​និង​ក្រុមការងារ​បាន​យក​វត្ថុ​សំណាក​វិភាគ​ធ្វើតេស្ត​នឹងដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រង់ចាំ​លទ្ធផល​ចាត់វិធានការ​បន្ត​។​

ចំណែក រដ្ឋបាល​ខេត្ត​ស្វាយរៀង​បាន​សម្តែង​នូវ​ក្តី​រន្ធត់ និង​សោក​ស្តាយ​ដោយ​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ស្លាប់​របស់​អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ០១​នាក់ កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១ បានបង្ហាញ​យ៉ាងច្បាស់​លាស់​ពី​ហានិភ័យ​ដ៏​កាច​សាហាវ​ដល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​ក៏​ដូច​មនុស្ស​ទូទៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

យ៉ាងណាក៏ដោយ រដ្ឋបាល​ខេត្ត​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន ក៏ដូចជា​ក្រុមគ្រួសារ ដោយ​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​វិធានការ​សុខាភិបាល ជាពិសេស អនុវត្ត ៣​កុំ និង ៣​ការពារ ។​

គួរ​បញ្ជាក់​ថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២១​ ខែមិថុនា ​ឆ្នាំ​២០២១​នេះ ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​១៥៧០​នាក់​ស្រី​៩១២​នាក់ ជាសះស្បើយ​ចំនួន​១០៧៦​នាក់​ស្រី​៦០៦​នាក់​កំពុង​ព្យាបាល​ចំនួន​៤៨៣​នាក់​ស្រី​៣០៣​នាក់​និង​ស្លាប់​ចំនួន​១១​នាក់​ស្រី​៤​នាក់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២២ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៣៧ នាទីutes មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ២ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ២ ម៉ោង មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១២ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៤ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៥ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម