កូវីដ-១៩
បិទតូបលក់ដូរនៅផ្សារស្វាយជ្រំ ខេត្តស្វាយរៀង ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៥ កក្កដា
ស្វាយរៀង៖ រដ្ឋបាលស្រុកស្វាយជ្រំ បានចេញសេចក្ដីជូនដំណឹងជូនដល់សាធារណជនប្រជាពលរដ្ឋ ជាពិសេសអាជីវករផ្សារស្វាយជ្រំ ស្ដីពីការបិទ បិទដំណើរការតូបលក់ដូរនៅផ្សារស្វាយជ្រំបណ្ដោះអាសន្ន បន្ទាប់ពីបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងចំនួន០៧នាក់។ ដោយក្រុមការងារស្រុក បានសហការជាមួយអាជ្ញាធរឃុំ ចុះស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺខាងលើរកឃើញប្រមាណជាង៤០នាក់ហើយនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារបាន និងកំពុងបន្តចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលបន្តទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទីផ្សារក៏ដូចជាទីប្រជុំជនស្រុកស្វាយជ្រំ។

រដ្ឋបាលស្រុកស្វាយជ្រំ សូមធ្វើការបិទដំណើរការលក់ដូរតូបជាបណ្ដោះអាសន្ន នៅទីប្រជុំជនផ្សារស្វាយជ្រំរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង 00:00 ថ្ងៃទី២២ ខែមិថុនា នៅដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ដើម្បីចូលរួមបង្ការទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់នៃការរីករាលដាលឆ្លងជំងឺកូវី-១៩បន្តទៀត។
ទន្ទឹមនឹងនេះរដ្ឋបាលស្រុកស្វាយជ្រំ បានអំពាវនាវដល់ប្រជាពលរដ្ឋអាជីវករទាំងអស់ដែលធ្លាប់មានការប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ខាលើ បើមានអាការក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម និងមានការសង្ស័យថាការឆ្លងមេរោគកូវីត-១៩ សូមអញ្ជើញយកសំណាកធ្វើតេស្តមេរោគ ជាបន្ទាន់នូវទីតាំងសាលាបឋមសិក្សាក្រោលគោ ឃុំក្រោលគោ និងទំនាក់ទំនងលេខទូរសព្ទ 097 7816 403 ឬ ទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និង តាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត។

សម្រាប់អ្នកដែលគ្មានរោគសញ្ញាសូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
អត្ថបទ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?