កូវីដ-១៩
បិទខ្ទប់ផ្ទះ២កន្លែងក្នុងក្រុងកំពង់ឆ្នាំង ក្រោយរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩
រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២១ នេះបានចេញសេចក្តីសម្រេចលេខ ១៦៥ / ២១ ថ្ងៃទី ២២ ខែមិថុនាឆ្នាំ២០២១ ត្រូវផ្អាកបិទអាជាបណ្ដោះអាសន្នផ្ទះចំនួន២កន្លែងគឺ ១ផ្ទះឈ្មោះលី ឡាយ ប្ដូរលុយ មានទីតាំងនៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ទី ២ផ្ទះយីហោ ដេប៉ូ សុភាព មានទីតាំងនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង បន្ទាប់ពីបានរកឃើញអ្នកជំងឺអ្នកវិជ្ជមានកូវីដ១៩ស្នាក់នៅទីតាំងខាងលើនេះ។
ក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា ចាប់បិទពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ រហូតមានសេចក្ដីសម្រេចជាថ្មី ។ ជាមួយគ្នានេះដែររដ្ឋបាលខេត្ត នឹងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយ ប្រយោលដើម្បីធ្វើសំណាក និងធ្វើចត្តាឡីស័កទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។
ដោយឡែករដ្ឋបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយទីតាំងទាំងពីរខាងលើនេះ សូមទៅធ្វើសំណាកជាបន្ទាន់នៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត និងត្រូវធ្វើចត្តាឡីស័កតាមការកំណត់ផងដែរ៕
អត្ថបទ ៖ ឈៀងថារិទ្ធ
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤