កូវីដ-១៩
ថ្ងៃទី២២ខែមិថុនានេះ រដ្ឋបាលខេត្តសៀមរាប រកឃើញវិជ្ជមានកូវីដ១៩ចំនួន៣៩នាក់ និងករណីស្លាប់ម្នាក់
សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងនៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះថា រដ្ឋបាលខេត្តសៀមរាប រកឃើញករណីថ្មីវិជ្ជមានកូវីត១៩ ចំនួន ៣៩នាក់ និង មានករណីស្លាប់ម្នាក់ដោយសាររលាកសួតរ៉ាំរ៉ៃនឹងជំងឺកូវីដ-១៩ ដែលជាអ្នករស់នៅឃុំកណ្តែក ស្រុកប្រាសាទបាគង។

សមត្ថកិច្ចបន្តថា នៅម៉ោង១៧និង៤០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណីមនុស្សស្លាប់ម្នាក់ ឈ្មោះកុក ប៊ុនថា ភេទ ប្រុស អាយុ៣០ឆ្នាំ អាសយដ្ឋានភូមិគោកត្នោត ឃុំកណ្តែកស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចូលសំរាកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីវេលាម៉ោង១៤និង០០ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ស្លាប់ដោយសាររលាកសួតរ៉ាំរ៉ៃនឹងជំងឺកូវីដ-១៩ សពត្រូវបានក្រុមគ្រូពេទ្យយកទៅបូជានៅ ឈាបនដ្ឋាន វត្តអរញ្ញរង្សី(ហៅវត្តល្អក់ ស្ថិតនៅ ភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងនៅយប់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១នេះថា ថ្ងៃនេះខេត្តសៀមរាប រកឃើញករណីថ្មីវិជ្ជមានកូវីត១៩ ចំនួន ៣៩នាក់ និង មានករណីស្លាប់ម្នាក់។ មិនមានករណី ជាសះស្បើយនោះទេ។

អាជ្ញាធរខេត្តសៀមរាប សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយបន្តអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដែលណែនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាកាត់ផ្តាច់ ការចម្លង និងបង្ការខ្លួនយើង ពីមេរោគកូវីដ-១៩ដ៏ចង្រៃនេះ ព្រោះវាមិនទាន់រលាយបាត់ ទៅណាឆ្ងាយនៅឡើយ ហើយក៏កំពុងបន្តការចម្លងយ៉ាងសកម្ម ផងដែរ៕
ដោយ ៖ កុសល



-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព