Connect with us

កូវីដ-១៩

អបអរសាទរ លទ្ធផល​ធ្វើតេស្ត​ជា​ចុងក្រោយ​លោក​អភិបាលខណ្ឌ​មានជ័យ​អវិជ្ជមាន

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ នៅ​យប់​ថ្ងៃទី​២២​ខែមិថុនា​នេះ​កម្ពុ​ជាថ្មី ​បាន​ទទួល​ព័ត៌មាន​ពី​មន្ត្រី​សាលា​ខណ្ឌ​មានជ័យ បញ្ជាក់ថា​ លទ្ធផល​នៃ​ការ​យក​សំណាក​ជា​លើក​ចុងក្រោយ​របស់លោក​ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ​គឺ​អវិជ្ជមាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ច្បាស់ការ​បាន​ឲ្យ​ដឹង​ទៀត​ថា ​នៅ​ថ្ងៃទី​២២ ​ខែមិថុនា​នេះ​ ក្រុម​គ្រូពេទ្យ​បាន​មក​យក​សំណាក​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ​ជា​លើក​ចុង​ក្រោយ​ ខណៈ​ដែល​លើកដំបូង លោក​អភិបាលខណ្ឌ​អវិជ្ជមាន​មក​បន្ទាប់ពី​លោក​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​រួចមក​។

មូល​ហេតុ​ដែល​គ្រូពេទ្យ​ចុះ​មក​យក​សំណាក​លោក​អភិបាលខណ្ឌ​មានជ័យ​ បន្ទាប់ពី​អ្នកបើកបរ​រថយន្ត​ឲ្យ​លោក​ព្រមទាំង​ជំនួយការ​ចំនួន​៥​រូប​ មាន​វិជ្ជមាន​កូ​វីដ​១៩​ ហើយ​កំពុង​សម្រាក​ព្យាបាល​ជំងឺ។​ ដូច្នេះហើយ​ទើប​គ្រូពេទ្យ​សង្ស័យ​ក្រែង​លោក​អភិបាលខណ្ឌ​មាន​វិជ្ជមាន​កូ​វីដ​១៩​។

ព័ត៌មាន​នៃ​លទ្ធផល​យក​សំណាក​ជា​លើក​ចុងក្រោយ​ហើយ​លោក​ពេជ្រ កែវ​មុនី អវិជ្ជមាន​មក​គឺ​ធ្វើ​ឲ្យ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់​អាវុធ​ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​មាន​ក្តី​រំភើប​រីករាយ​គ្រប់ៗ​គ្នា​។ ព្រោះ​ប៉ុន្មាន​ថ្ងៃនេះ​ពួកគេ​កំពុង​ទន្ទឹង​រង់ចាំ​មើល​លទ្ធផល​ជា​លើក​ចុងក្រោយ​នេះ៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៤ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម