Connect with us

កូវីដ-១៩

រដ្ឋបាល​ខេត្ត​ស្វាយរៀង បង្ហាញ​អត្តសញ្ញាណ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង​៦២​នាក់ និង​ស្លាប់​ម្នាក់

បានផុស

នៅ

​ស្វាយរៀង ៖ យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចេញ​នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ ក្នុង​ខេត្តស្វាយរៀង ករណី​ជាសះស្បើយ ៣៦​នាក់ ស្រី​២៤​នាក់ រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន ៦២​នាក់ ស្រី​៣៧​នាក់ និង​ករណី​ស្លាប់​ចំនួន​១​នាក់​។​

បច្ចុប្បន្ន​នេះ​ អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ចំនួន​១៥​នាក់​, មន្ទីរពេទ្យបង្អែក​ស្វាយជ្រំ ចំនួន​១៤​នាក់ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ បាវិត ចំនួន​៣២​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ១៦៣២​នាក់ ស្រី​៩៥២​នាក់​, ករណី​ជាសះស្បើយ​សរុប​ចំនួន ១១១២​នាក់ ស្រី​៦៣០​នាក់​, ករណី​កំពុង​សម្រាក​ព្យាបាល​សរុប​ចំនួន ៥០៧​នាក់ ស្រី​៣១៧​នាក់​, និង​ករណី​ស្លាប់​សរុប​ចំនួន ១២​នាក់ ស្រី​០៥​នាក់​។​

រដ្ឋបាលខេត្ត​ស្វាយរៀង សំណូមពរ​ប្រសិនបើបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និង ប្រយោលសូម ធ្វើ ចត្តាឡីស័ក តាមដានសុខភាព អនុវត្តតាមវិធានការណែនារបស់ក្រសួងសុខាភិបាល និង វិធានការ​”៣ ការពារ ៣ កុំ​” របស់ សម្ដេចតេជោ ហ៊ុន សែន ឬ មានរោគសញ្ញាដូចជា គ្រុនក្ដៅ , ក្អក , កណ្ដាស់ , ឈឺបំពង់ក ឬ ដកដង្ហើម ខ្លី ៗ ឬសង្ស័យសូមមេត្តាប្រញាប់ទៅ ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​- ១៩ ឬ ផ្ដល់ ព័ត៌មាន ទៅ អាជ្ញាធរ​មូលដ្ឋាន ឬ ទំនាក់ទំនង មក ក្រុមការងារ ស្រាវជ្រាវ និង តាមដាន បុគ្គល សង្ស័យ ថា មាន ផ្ទុក ជំងឺ កូ វី ដ -១៩ ខេត្ត 088 783 6666 ឬ 097 503 4567 ដើម្បីមានវិធាន ការណ៍បន្ត។

សម្រាប់​អ្នក​ដែល​គ្មាន​រោគ​សញ្ញា សូមដាក់ខ្លួន​ដាច់​ដោយឡែក និង តាមដាន សុខភាព របស់ ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពី ថ្ងៃ ដែល អ្នក បាន ប៉ះពាល់ ឬ ទៅ ទីកន្លែង នោះ​៕

ដោយ ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៤ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម