Connect with us

កូវីដ-១៩

ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​អាជីវកម្ម​លក់ដូរ​ក្នុង​ផ្សារ​វាលរេញ​រយៈពេល​១៤​ថ្ងៃ​

បានផុស

នៅ

ព្រះសីហនុ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅ​យប់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តី សម្រេច​ស្តី​ពី​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​លក់ដូរ​គ្រប់​ប្រភេទ​នៅក្នុង​ផ្សារ​វាលរេញ ស្ថិតនៅ​ឃុំ​វាលរេញ ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​២៣ ខែមិថុនា ដល់​ថ្ងៃទី​៦​ខែកក្កដា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សេចក្តីសម្រេច​នេះ ត្រង់ចំណុច​ប្រការ​២ បាន​ឲ្យ​ដឹង​ថា ក្នុងអំឡុងពេល​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​លក់ដូរ​ទាំង​អស់​នៅក្នុង​ផ្សារ​វាលរេញ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​លើកទឹកចិត្ត​បងប្អូន​អាជីវក​ទាំងអស់​ឲ្យ​លក់ដូរ​គ្រឿង​ឧបភោគបរិភោគ​នៅតាម​ផ្សារ​ម៉ា​ត ឬ​ផ្សារ​ទំនើប ឬ​ការលក់ដូរ​នៅតាម​លំនៅឋាន ឬ​នៅ​ទីតាំង​លក់ដូរ​ផ្សេងទៀត ដោយ​អនុវត្តតាម​សេចក្តីណែនាំ​លេខ ០០៨/២១ ស​ណន ចុះ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ ស្តីពី​ការអនុវត្ត​ស្តង់ដារ​សុវត្ថិភាព​នៅតាម​ផ្សារ​ម៉ា​ត នៅតាម​លំនៅឋាន និង​នៅតាម​ទីតាំង​រៀបរយ​ផ្សេងទៀត​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

នៅក្នុង​សេចក្តីសម្រេច​នេះ​ត្រង់ចំណុច​ប្រការ​៥ បាន​ព្រមាន​ថា ចំពោះ​បុគ្គល​ណា​ដែល​មិន​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្តី​សម​ហ​រេច​នេះ ត្រូវ​ទទួលទោស​ដូច​មានកំណត់​នៅក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជា​ធរមាន៕

ដោយ ៖ ស៊ុយ ចាន់​ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៤ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម