Connect with us

កូវីដ-១៩

មន្ត្រីសភា តម្រូវឱ្យធ្វើតេស្តមុនពេលចូលប្រជុំមួយថ្ងៃ

បានផុស

នៅ

សមាជិកសមាជិការដ្ឋសភា ដែលនឹងត្រូវអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី៦​ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១ និងមន្រ្តីបម្រើការងារទំាងអស់ តម្រូវឲ្យធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ មុនចូលរួមសម័យប្រជុំរដ្ឋសភានោះ។ ការធ្វើតេស្តរកមេរោគកូវីដ១៩ ជាការអនុវត្តវិធានការការពារទប់ ស្កាត់ជំងឺដ៏កាចសាហាវនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ឡេង ប៉េងឡុង បានជូនដំណឹងស្តីពីការធ្វើតេស្តរហស័នេះ ដល់អ្នកពាក់ព័ន្ធ។ ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា​ ការធ្វើតេស្តរហ័សនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ នៅវិមានរដ្ឋសភា។

សូមជម្រាបថា​ រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៦​ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ មិថុនា ស្អែកនេះ បន្ទាប់ពីបានវិស្សមកាល​រយៈពេលប្រមាណ៣ខែមក។ មានរបៀបវារៈ ចំនួន៩​ ដែលនឹងលើក ឡើងយកពិភាក្សា និងអនុម័តនៅក្នុងសម័យប្រជុំពេញអង្គនេះ។ 

នៅក្នុងនោះមានរបៀបវារៈស្តីពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រធានថ្មីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជំនួសប្រធានចាស់ ដែលបានលាលែងផងដែរ៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម