Connect with us

កូវីដ-១៩

ថ្ងៃទី២៣ ខែមិថុនានេះ រដ្ឋបាល​ខេត្តសៀម​រា​ប​ រក​ឃើញអ្នកវិជ្ជមាន​កូវីដ១៩​ចំនួន៣៧នាក់​ ស្លាប់​ស្ត្រី​អាយុ៦២ឆ្នាំម្នាក់

បានផុស

នៅ

សៀម​រា​ប ៖ នា​ថ្ងៃទី២៣ ខែមិថុនានេះ រដ្ឋបាល​ខេត្តសៀម​រា​ប​ រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩​ចំនួន៣៧នាក់​ថ្មី ជា​សះស្បើយ​៤១នាក់ និង​ស្លាប់​ស្ត្រី​អាយុ៦២ឆ្នាំ​ម្នាក់។

បើតាម​ផេ​កហ្វេ​ស​បុក របស់​លោក ទៀ​សីហា អភិបាលខេត្ត​សៀមរាប បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៣ ខែ មិថុនា ឆ្នាំ ២០២១​នេះ​ថា ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្តសៀមរាប មាន​ស្ថានភាព​គួរ​ឲ្យ​កត់សម្គាល់ មាន​អ្នក​ឆ្លង និង​អ្នក​ស្លាប់​កាន់តែ​កើនឡើង ស្ទើរតែ​គ្រប់​ក្រុង​-​ស្រុក​នៃ​ខេត្តសៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អភិបាល ខេត្ត ក៏បាន​បញ្ជាក់​ដែរ​ថា អ្នក​ស្លាប់​ភាគច្រើន​ជា​ជន​ចាស់ជរា ឬ​មាន​ជំងឺ​ប្រចាំកាយ ដូចជា​៖ ជំងឺ​ទឹកនោមផ្អែម ជំងឺ​ធាត់ លើសឈាម ..​ល​.. ដែល​ធ្វើ​ឲ្យ​ជំងឺ​កូ​វីដ​១៩ ប្រល័យ​ជីវិត​កាន់តែ​ឆាប់រហ័ស​។

ការ​មិន​សហការ​ជាមួយ​អាជ្ញាធរ ការមិន​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ការ​លាក់បាំង​ព័ត៌មាន ការលួចបើក​អាជីវកម្ម​ដែល​អាជ្ញាធរ​បាន​ហាមឃាត់ ការ​រត់​គេច​ពី​តំបន់​មាន​ហានិភ័យ ឬ​រត់គេច​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក នឹងធ្វើ​ឲ្យ​ការឆ្លង​កាន់តែ​រីក​រាលដាល រហូត​ប៉ះពាល់​ដល់​អាយុជីវិត​អ្នកដទៃ និង​ជាពិសេស​ប៉ះពាល់​ទៅដល់​ក្រុមគ្រួសារ​របស់ខ្លួន​ផ្ទាល់​។

គិត​ត្រឹម​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១​នេះ ខេត្តសៀមរាប​មាន​៖​អ្នក​ឆ្លង ៦៧៦​នាក់​ជាសះស្បើយ ១៧៨​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ៤៩១​នាក់ និង​អ្នក​បាត់បង់​ជីវិត​ចំនួន ៧​នាក់​ជាក់ស្តែង​ថ្ងៃនេះ​មាន​ករណី​មីង​ម្នាក់ អាយុ​៦២​ឆ្នាំ បាន​បាត់​បង់ជីវិត ដោយ​កូ​វីដ​១៩ អស់​សួត​ទាំងសងខាង ត្រឹម​រយៈពេល​មិន​ដល់ ១​អាទិត្យ​នៃ​ការ​ឆ្លង​។

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ក៏ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​បន្ថែម​ទៀត ដោយ​ចូលរួម​អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​គ្រប់ៗ​គ្នា៕

ដោយ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

អភិបាលខេត្តពោធិ៍សាត់ប្រាប់គណៈកម្មការរដ្ឋសភា ពីកិច្ចខិតខំរបស់រដ្ឋបាលខេត្តក្នុងការដោះស្រាយទំនាស់ដីធ្លី

ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួងព័ត៌មាន នឹងរៀបចំទិវាវិទ្យុពិភពលោកឆ្នាំ២០២៥ ដើម្បីបង្កើនការយល់ដឹងតួនាទីសំខាន់របស់វិទ្យុក្នុងការផ្តល់ព័ត៌មាន

វៀតណាម
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

វៀតណាមរំពឹងរលកនៃការវិនិយោគផ្ទាល់ពីបរទេស ឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

អេហ្ស៊ីប ប្រាប់​អាមេរិក​ថា រដ្ឋ​អារ៉ាប់​ជំទាស់​នឹង​ផែនការ​តំបន់​ហ្គាហ្សា​របស់​លោក ត្រាំ

ភូមិទួលពង្រ
សន្តិសុខសង្គម១៥ នាទីutes មុន

ពលរដ្ឋនៅភូមិទួលពង្រ ស្នេីឲ្យអាជ្ញាធររំដោះទឹកស្អុយចេញពីផ្លូវ ទោះមិនស្ថាបនាជួសជុលផ្លូវក៏ដោយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៤ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម