Connect with us

កូវីដ-១៩

ហេតុ​ផលពីរ​យ៉ាង ដែល​ក្រុម​គ្រូពេទ្យ​​ចាំបាច់ធ្វើតេស្តសាក​សព​រក​កូវីដ១៩

បានផុស

នៅ

លោក​ជំទាវ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​​​កាល​​ពី​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ ម្សិល​មិញ​បាន​ថ្លែង​លើក​ឡើង​ពី​សារ​ប្រយោជន៍​​ពីរ​យ៉ាង​​​​នៃ​ការ​ធ្វើ​តេស្ត​លើ​​សាកសព​ស្វែង​រក​​ជំងឺ​កូវីដ១៩​។​​​អ្នក​ជំងឺ​​ដែល​បាត់​ជីវិត​​នៅ​ផ្ទះ ​ឬ​នៅ​មន្ទីរពេទ្យ​​ ដោយ​ជំងឺ​ផ្សេង​ៗ​រមែង​មាន​​ការ​ធ្វើ​តេស្ត​រក​​ជំងឹ​កូវីដ​១៩​។

​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជំទាវ​បាន​លើក​ឡើង​ថា​ ជា​លក្ខណៈ​បច្ចេកទេស​សុខាភិបាល​​សារប្រយោជន៍​ទី​​១ នៃ​ការ​ធ្វើ​តេស្ត​លើ​សាក​សព​ គឺ​​គេ​អាច​ដឹង​​ថា តើ​​អ្នក​ជំងឺ​បាន​​​ឈឺ​ ឬ​ឆ្លង​ជំងឺ​កូវីដ១៩ ដែរ​ឬ​ទេ​? ខណៈ​មាន​​អ្នក​ជំងឺ​មួយ​ចំនួន​​គាត់​ឈឺ​ដែរ​ តែ​អត់​បាន​​ដឹង​ ដោយ​សារ​មាន​ជំងឺ​​ប្រចាំ​កាយ​​ផ្សេង​លាយ​ឡំ​​​។​ ម្យ៉ាង​បើ​​​ក្រុម​គ្រួ​ពេទ្យ​​មិន​បាន​​ធ្វើ​តេស្ត​នឹង​​អាច​បង្ក​ជា​ហានិភ័យ​​ចម្លង​​ទៅ​​ក្រុម​គ្រួសារ​សព​ ដែល​​មក​ជួប​ជុំ​គ្នា​។ ​ចំណុច​​ទី​២​ អាច​ជួយ​ដល់​គ្រួសារ​​សាច់​ញាតិ​​បាន​ដឹង​ ដើម្បី​ការ​ពារ​ ក៏​ដូច​ជា​ស្រាវ​ជ្រាវ​រក​​អ្នក​ពាក់ព័ន្ធ​​បន្ថែម​​ទៀត​​ ពិសេស​​​ក្នុង​ចំណោម​ក្រុម​គ្រួសារ​សព​ថា តើ​មាន​​អ្នក​ណា​ខ្លះ​ដែល​បាន​​ឆ្លង ឬ​បាន​ប៉ះពាល់​​សាក​សព​កន្លង​មក​ និង​ឈាន​​ទៅ​ចាត់​វិធាន​ការ​សុខាភិបាល​បាន​ទាន់​ពេល​។

​លោក​ជំទាវ​បាន​បន្ថែម​​ទៀត​ថា​ តាម​​ព័ត៌មាន​ ដែល​ទទួល​បាន​ពី​​​អង្គការ​សុខភាព​ពិភពលោក​​អ្នក​ជំងឺ​​ប្រមាណ​ ៨០%​​បាន​ឆ្លង​​​កូវីដ១៩​ហើយ​​តែ​មិន​ចេញ​រោគសញ្ញា​ទេ​ និង​មិន​មាន​​លក្ខណៈ​ធ្ងន់ធ្ងរ​​ ដែល​​គេ​ចាត់​បញ្ចូល​ក្នុង​ចំណោម​​ការ​ចម្លង​​ស្ងាត់​ស្ងៀម ពី​​ទី​កន្លែង​ណាមួយ​ ឬ​បណ្ដុំ​​កន្លែង​ណា​មួយ ដែល​គេ​មិន​អាច​ដឹង​ជាមុន​។ ​​​

លោក​ជំទាវ​បាន​ក្រើន​រំលឹក​ពលរដ្ឋ​ជា​ថ្មី បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ខណៈ​បច្ចុប្បន្ន​​ករណី​ឆ្លង​​​មិន​ទាន់​មាន​​ការ​ថម​ថយ​នៅ​ឡើយ​។​ដូច្នេះ​ក្រសួង​ចាំ​បាច់​ត្រូវ​​តែ​ប្រើ​ប្រាស់​វិធាន​​ការ​សុខាភិបាល​​ ដើម្បី​ឈាន​​ទៅ​​កាត់​បន្ថយ​​ការ​ឆ្លង​​​រីក​រាល​ដាល​នៃ​វីរុស​កូវីដ១៩​។​

គិត​ត្រឹម​​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១​នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​​ឃើញ​ករណី​ឆ្លងកូវីដ១៩ ចំនួន​៦៩៩នាក់ ​ករណី​នាំ​ចូល​ចំនួន​១១៣​នាក់​ និង​​​អ្នក​​ស្លាប់​ចំនួន​១៦​នាក់​។​ដូច្នេះ​សរុប​ចំនួន​អ្នក​ស្លាប់​បាន​​កើន​ឡើង​​​ចំនួន៥០៩​នាក់​​៕

​​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទីutes មុន

មហាជននិងអ្នកសិល្បៈ ប្រតិកម្មនឹងបុគ្គលម្នាក់ ក្រោយចំអន់សម្រស់ភរិយាលោក ជា សុជាតិ

ព័ត៌មានជាតិ៧ នាទីutes មុន

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ២ ចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំអាជីវករ ឈប់យកចំណីផ្លូវធ្វើជាកន្លែងអាជីវកម្ម

ព័ត៌មានជាតិ១៣ នាទីutes មុន

អភិបាលខេត្តពោធិ៍សាត់ប្រាប់គណៈកម្មការរដ្ឋសភា ពីកិច្ចខិតខំរបស់រដ្ឋបាលខេត្តក្នុងការដោះស្រាយទំនាស់ដីធ្លី

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងព័ត៌មាន នឹងរៀបចំទិវាវិទ្យុពិភពលោកឆ្នាំ២០២៥ ដើម្បីបង្កើនការយល់ដឹងតួនាទីសំខាន់របស់វិទ្យុក្នុងការផ្តល់ព័ត៌មាន

វៀតណាម
ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

វៀតណាមរំពឹងរលកនៃការវិនិយោគផ្ទាល់ពីបរទេស ឆ្នាំនេះ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

Sokha Hotels

ព័ត៌មានពេញនិយម