កូវីដ-១៩
រដ្ឋបាលខេត្តបន្ទាយមានជ័យថ្ងៃទី២៥នេះ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ មានចំនួន៤៨នាក់
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន៤៨នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មី ដែលប្រកាសដោយក្រសួងសុខាភិបាល តែក្នុងនោះបានជាសះស្បើយមានចំនួន១០៧នាក់ អ្នកឆ្លងកូវីដ១៩ ចំនួន៤៨នាក់ភាគច្រើនប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ស្រុកថ្មពួក និងស្រុកមង្គលបូរី។

រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ឲ្យដឹងបន្តទៀតថា គ្រូពេទ្យជួរមុខបានយកសំណាកប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ស្រុកថ្មពួក និងស្រុកមង្គលបូរីវិភាគដោយឧបករណ៍តេស្តរហ័សដោយរកឃើញវិជ្ជមានចំនួន៤៥នាក់។

រដ្ឋបាលខេត្តសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋនិងសាធារណជនដែលបានប៉ះពាល់ដោយផ្ទាល់សូមរួសរាន់មកជួបក្រុមគ្រូពេទ្យនិងធ្វើចត្តាឡីស័កដើម្បីយកសំណាកទៅពិនិត្យ។ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ទាំង៤៨នាក់នេះ សូមរួសរាន់ធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងរាងខ្លួនដោយមិនត្រូវពាក់ព័ន្ធនឹងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ក្នុងករណីមានការប្រែប្រួលសុខភាពខុសពីប្រក្រតីដូចជាឡើងកំដៅលើសពី៣៧ អង្សាសេក្អក កណ្ដាស ហៀសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬ មន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់និងអាជ្ញាធរមូលដ្ឋានជាដើម៕
ដោយ ៖ វ៉ាន់ ណាង





-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច