កូវីដ-១៩
លោកយាយវ័យ៨០ឆ្នាំ រស់នៅម្នាក់ឯងដល់ពេលស្លាប់រកឃើញវិជ្ជមានកូវីដ
គួរឲ្យអាណិតលោកយាយម្នាក់វ័យ៨០ឆ្នាំហើយ រស់នៅតែម្នាក់ឯងគ្មានកូនចៅស្នាក់អាស្រ័យជាមួយ។ លុះដល់ពេលស្លាប់ទៅបែជារកឃើញវិជ្ជមានកូវីដ១៩ ពុំដឹងថា លោកយាយឆ្លងតាមអ្នកណាឲ្យពិតប្រាកដ។
យោងតាមសេចក្តីរាយការណ៍ពីសាលាសង្កាត់ព្រែកឯងបានឲ្យដឹងថា កាលពីវេលាម៉ោង១៨និង០០នាទីយប់ថ្ងៃទី២៥ ខែមិថុនានេះលោកយាយឈ្មោះ វ៉ាន់ ចក់ អាយុ៨០ឆ្នាំរស់នៅក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានស្លាប់នៅក្នុងផ្ទះ ខណះដែលអ្នករស់នៅក្បែរខាងមិនឃើញលោកយាយដើរចេញពីផ្ទះ។
សេចក្តីរាយការណ៍បានបន្តថា លុះដល់ពេលអាជ្ញាធររាយការណ៍ទៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅឲ្យចុះមកពិនិត្យសំណាកសពស្រាប់តែរកឃើញមានវិជ្ជមានកូវីដ១៩។
អ្នករស់នៅក្បែរខាងបាននិយាយថាលោកយាយរស់នៅក្នុងផ្ទះតែម្នាក់ឯងគ្មានកូនចៅនិងគេទេហើយក៏ពុំដឹងថាលោកយាយមានជំងឺរហូតដល់ស្លាប់និងពុំដឹងថា ឆ្លងជំងឺនេះពីអ្នកណាផងដែរ។
សពលោកយាយត្រូវបានគ្រូពេទ្យរៀបចំខ្ចប់យកទៅបូជាតាមលក្ខណៈបច្ចេកទេសក្រសួងសុខាភិបាលដោយមិនអនុញ្ញាតឲ្យជួបជុំធ្វើបុណ្យឡើយ៕
អត្ថបទ៖នរា
-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?