កូវីដ-១៩
យុវជនវ័យ២១ឆ្នាំ ក្អួតធ្លាក់ឈាមដូចចាក់ទឹករហូតដល់ស្លាប់ គ្រូពេទ្យពិនិត្យសំណាកឃើញកូវីដ១៩
ភ្នំពេញ ៖ យុវជនវ័យ២១ឆ្នាំម្នាក់ បានក្អួតធ្លាក់ឈាមរហូតដល់ស្លាប់ បន្ទាប់មកគ្រូពេទ្យចុះមកពិនិត្យសំណាកសពស្រាប់តែមានវិជ្ជមានកូវីដ១៩។

យោងតាមសេចក្តីរាយការណ៍ពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២ បានឲ្យកម្ពុជាថ្មីដឹងថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ខែមិថុនានេះយុវជនម្នាក់ឈ្មោះ អ៊ុក សេរីវុធ រស់នៅក្នុងក្រុមទី១៧ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានក្អកហើយក្អួតធ្លាក់ដូចចាក់ទឹករហូតដល់ស្លាប់ដោយបងប្អូនជួយដឹកយកទៅសង្គ្រោះទាន់ឡើយ។

លុះដល់ពេលផុតដង្ហើមភ្លាមក្រុមគ្រួសារបានរាយការណ៍មកអាជ្ញាធរនិងគ្រូពេទ្យឲ្យចុះពិនិត្យសំណាកស្រាប់តែមានវិជ្ជមានកូវីដ១៩។

លោក សេង វ៉ាន់ថា បានបញ្ជាក់ទៀតថា តាមក្រុមគ្រួសារសពបានប្រាប់ពីប្រវត្តិជនរងគ្រោះគឺធ្លាប់ឈឺរបេង ប៉ុន្តែបានជាសះស្បើយជាយូរមកហើយ។ ស្រាប់តែវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៦ខែមិថុនានេះ ជនរងគ្រោះបានក្អករហូតធ្លាក់ឈាមស្លាប់តែម្តង។ ដូច្នេះសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតទៅលើជំងឺកូវីដនេះ កុំថាឡើយតែមនុស្សចាស់សូម្បីមនុស្សវ័យ២១ឆ្នាំក៏រងគ្រោះដល់ស្លាប់៕
ដោយ ៖ នរា



-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?