Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កម្មកររោងចក្រ និង ពលរដ្ឋតាមទីប្រជុំជនជាង​ ២៥ ម៉ឺននាក់​

បានផុស

នៅ

ក្រុម​គ្រូពេទ្យ​យោធា បាន​និង​កំពុង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ ដល់​បងប្អូន​កម្មករ​ កម្មការិនី​ តាម​រោងចក្រ​ និង ​ប្រជាពលរដ្ឋ​នៅ​ទីប្រជុំជន ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ ប្រមាណ​ ២៥ ​ម៉ឺន​នាក់​ ដើម្បី​បង្កើន​ភាព​ស៊ាំ​ ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​សាហាវ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម លោក​វេជ្ជបណ្ឌិត អោ វណ្ណ​ថេ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ទី ២៧ មិថុនា​ នេះ​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​ ២២ ​ខែ​មិថុនា ​ឆ្នាំ ​២០២១​ ទៅលើ​កម្មករ​រោងចក្រ​ និង​ ទីប្រជុំជន​ប្រមាណ​ជាង ​២៥ ​ម៉ឺន​នាក់​ ព្រោះ​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ទទួល​បាន​វ៉ាក់សាំង​តែ​ជាង​ ៥០ ​ម៉ឺន​ដូស​ប៉ុណ្ណោះ។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា តាម​ផែនការ​ខេត្ត​កំពង់ស្ពឺ​មាន​អ្នក​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​ទៅ​ប្រមាណ​ ៧០ ​ម៉ឺន​នាក់ ​ខណៈ​លើក​មុន​ចាក់​បាន​ប្រមាណ​ ៤​ ម៉ឺន​នាក់​ ហើយ​បើ​បូក​ទាំង​លើក​នេះ​ទៀត​មាន​ប្រមាណ​ជិត ​៣០​ ម៉ឺន​នាក់​នៅ​ខ្វះ​ ៤០​ ម៉ឺន​នាក់​ទៀត​។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា​ ចំណែក​អ្នក​ដែល​នៅសល់​មិន​ដឹង​ថា​ នឹង​បាន​ចាក់​ជា​បន្តបន្ទាប់​ទៀត​នោះ​ទេ អាស្រ័យ​លើ​ការ​មាន​វ៉ាក់សាំង ​និង ​សម្រេច​លើ​គណៈកម្មការ​ចាក់​វ៉ាក់សាំង​ជា​អ្នក​សម្រេច​ក្នុង​ការ​បែងចែក​វ៉ាក់សាំង​ទៅ​ខេត្ត​ណាខ្លះ​ ព្រោះ​តម្រូវការ​វ៉ាក់សាំង​មាន​ច្រើន​ មិនមែន​មាន​តែ​ខេត្ត​កំពង់ស្ពឺ​មួយ​នោះ​ទេ​។

បច្ចុប្បន្ន​នេះ​ ក្រុម​ការងារ​ចាក់​វ៉ាក់សាំង​កំពុង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-​១៩​ នៅ​តាម​រាជធានី​-ខេត្ត​ចំនួន ​៩ ​ក្នុង​នោះ​រួមមាន​ ៖ រាជធានី​ភ្នំពេញ កណ្ដាល កំពង់ស្ពឺ ស្វាយរៀង កោះកុង ព្រះសីហនុ តាកែវ កំពង់ឆ្នាំង និង ​កំពង់ចាម។

គួរ​បញ្ជាក់​ថា គិត​ចាប់ពី​ថ្ងៃ​ទី​ ១០ ​ខែ​កុម្ភៈ ​រហូតមកដល់​ថ្ងៃ​ទី ២៦​ ខែ​មិថុនា ​ឆ្នាំ​ ២០២១ ​នេះ​ កម្ពុជា​ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ នៅ​ទូទាំង​ប្រទេស​ចំនួន ៣៨៨៦៥៣៤ ​នាក់​ ស្មើនឹង ​៣៨.៨៧​ ភាគរយ​ នៃ​គោលដៅ ​១០​ លាន​នាក់៕

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម