Connect with us

កូវីដ-១៩

ណុប បាយ៉ារិទ្ធ ស្នើមហាជនកុំរើសអើងអ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយ

បានផុស

នៅ

ភ្នំពេញ៖ តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ដែលបានជាសះស្បើយជំងឺកូវីដ-១៩​ រយៈពេល​យូរខែមកហើយ លោកបានស្នើអ្នកគាំទ្រ និងមហាជន សូមកុំរើស​អើងអ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា សូមកុំរើសអើងអ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយ​ហើយ ព្រោះជំងឺនេះបង្កឡើងដោយមេរោគ ពេលសម្លាប់មេរោគអស់ពីក្នុងខ្លួនអ្នក​ជំងឺ នឹងជាសះ​ស្បើយ​ សុខភាពនឹងឈានទៅរកភាពល្អប្រសើរធម្មតាវិញ។ ដូច្នេះប្រសិនបើខ្លាច​អ្នកជំងឺ​ដែលឈឺ​ហើយជាសះស្បើយ ក៏គួរតែខ្លាច និងប្រុងប្រយ័ត្នឱ្យកាន់តែខ្លាំងជាងមុន។

លោកបន្តថា សម្រាប់មនុស្សផ្សេងៗទៀតយើងមិនអាចមើលដឹងថាគេឈឺមិនឈឺផង រឹតតែមើលនឹងភ្នែកមិនដឹងថានរណាមានផ្ទុកមេរោគនេះ ឬអត់ទេ សុទ្ធតែស្ថិតក្នុងការសង្ស័យគ្រប់ៗ​គ្នា​ ដូច្នេះ​បង្កើនការប្រុងប្រយ័ត្នរៀងៗខ្លួន ៣កុំ៣ការពារ។

តារាចម្រៀង ណុប បាយ៉ារិទ្ធ បន្ថែមថា កុំរើសអើងអ្នកជំងឺដែលជា រួចហើយភ្លេចការការពារខ្លួនឯង​នោះ​ អ្នកនៅតែប្រឈមមុខក្នុងការក្លាយខ្លួនជាអ្នកជំងឺកូវីដ-១៩ដូចគេមិនខាន។ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយការទៅចាក់វ៉ាក់សាំងការពារឱ្យបាន២ដងគ្រប់ៗគ្នា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ពង្រឹងគុណភាពច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តពលរដ្ឋ

ជីវិតកម្សាន្ដ៦ នាទីutes មុន

ម្តាយ និងប្អូនស្រីរបស់ Bianca Censori បញ្ចេញមតិ ចំពោះ Kanye ដែលបង្ខំឲ្យកូនស្រីខ្លួន ដើរអាក្រាតកាយ

សេដ្ឋកិច្ច១៩ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ១៩ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

Sokha Hotels

ព័ត៌មានពេញនិយម