កូវីដ-១៩
ខេត្តរតនគិរីបើកយុទ្ធនាការបាញ់ថ្នាំ ទ្រង់ទ្រាយធំ ខណៈអ្នកឆ្លងកើនដល់ ៣៦៤ នាក់
រដ្ឋបាលខេត្តរតនគិរី បានសហការជាមួយក្រុមហ៊ុនអង្គរហ្គ្រីន បើកយុទ្ធនាការបាញ់ថ្នាំកំចាត់មេរោគកូវីដ ខណៈដែលរលកចម្លងជំងឺដ៏កាចសាហាវនេះ កំពុងរាតត្បាតធ្ងន់ធ្ងរនៅក្នុងភូមិសាស្រ្តខេត្តរតនគិរី ដែលបង្កឲ្យមានការព្រួយបារម្ភជាខ្លាំងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។
នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងយុទ្ធនាការបាញ់ថ្នាំទ្រង់ទ្រាយធំ បានធ្វើឡើងបន្ទាប់ពីមានការគាំទ្រពីក្រុមហ៊ុនអង្គរហ្គ្រីនអិនវេសមេន។

ការបាញ់ថ្នាំកំចាត់មេរោគនេះ ជាជំហ៊ានដំបូងក្រុមការងារ បានបាញ់ថ្នាំជុំវិញផ្សារ ព្រមទាំងមណ្ឌលធ្វើចត្តាឡីស័ក វិទ្យាល័យភូមិថ្មី និងមួយផ្នែកខ្លះក្នុងបុរីលឹម ប៊ុណ្ណា ស្ថិតនៅក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង។

បើទោះជាយ៉ាងណា ប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី នៅតែមានការព្រួយបារម្មយ៉ាងខ្លាំង ចំពោះការផ្ទុះជំងឺដ៏កាចសាហាវនេះ ពីព្រោះពួកគាត់នៅពុំទាន់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅឡើយទេ។ ដូច្នេះពួកគាត់ ស្នើសុំដល់រាជរដ្ឋាភិបាល ឲ្យជួយពន្លឿនការចាក់វ៉ាក់សាំង ដល់ពួកគាត់ នៅក្នុងខេត្តរតនគិរី៕


អត្ថបទ៖វុទ្ធឦសាន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ