កូវីដ-១៩
រថយន្តមកដឹកសពដែលស្លាប់ក្នុងផ្ទះចំនួន២នាក់ទាំងយប់ ក្រោយតេស្តឃើញវិជ្ជមានកូវីដ-១៩
ភ្នំពេញ៖ សូមកុំមើលស្រាលទៅលើជំងឺកូវីដ-១៩ ព្រោះជំងឺនេះអាចគ្រោះថ្នាក់ដល់ជីវិតយ៉ាងលឿនបំផុត។ ជាក់ស្តែងនៅយប់ថ្ងៃទី២៧ ខែមិថុនានេះ រថយន្តរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមកសពចំនួនពីរនាក់ដែលស្លាប់ក្នុងផ្ទះ ហើយក្រុមគ្រូពេទ្យមកពិនិត្យសំណាកឃើញវិជ្ជមានកូវីដ-១៩។

យោងតាមសេចក្តីរាយការណ៍ពីលោក សេង វ៉ាន់ថា ចៅរងទី១ សង្កាត់ស្ទឹងមានជ័យទី២ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះថា នៅយប់មិញនេះ រថយន្តរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមកដឹកសពចំនួនពីរនាក់ដែលមានវិជ្ជមានកូវីដ-១៩ យកទៅបូជាតាមជំនាញបច្ចេកទេសសុខាភិបាលដោយពុំអនុញាតិឱ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីឡើយ ព្រោះខ្លាចឆ្លងរោគដ៏សាហាវនេះ។

លោក ចៅរងបានបញ្ជាក់ថាសពទាំងពីរនាក់នេះ ទី១ឈ្មោះ ថោង វ៉ាន់ ភេទស្រី អាយុ ៧៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៧១៧ ក្រុម១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២ឈ្មោះ អ៊ុក សិរីវុឌ្ឍ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងនោះលោក សេង វ៉ាន់ថា បានស្នើសុំយ៉ាងទទូចសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពនូវសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន គឺអនុវត្ត ៣កុំនិង៣ការពារ៕
អត្ថបទ៖ នរា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ