Connect with us

កូវីដ-១៩

ពលករខ្មែរជិត ២០០នាក់ ត្រូវបានថៅកែថៃដឹកមកទំលាក់តាមផ្លូវក្បែរព្រំដែនខេត្តសុរិន្ទ

បានផុស

នៅ

ប្រទេសថៃ៖ នៅក្នុងខេត្តសុរិន្ទ កម្លាំងប៉ូលិសអន្តោប្រវេសន៍ថៃបានដើរប្រមូល​ពលករ​ខ្មែរដែលថៅកែ ឬអ្នកម៉ៅការសំណង់បានដឹកយកមកទំលាក់នៅតាមផ្លូវ ដើម្បីបញ្ជូន​មក​កា​ន់ប្រទេសកម្ពុជាវិញ កាលពីម្សិលមិញនេះ ដោយសារតែខេត្តំនួន៤ នៅភាគខាងត្បូងនៃប្រទេសថៃ មានការផ្ទុះកូវីដ​-១៩ ធ្ងន់ធ្ងរពេក ដែលតម្រូវឱ្យមានការផ្អាកការងារមួយចំនួនធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកិច្ចប្រជុំរបស់គណរដ្ឋមន្ត្រីកាលពីប៉ុន្មានថ្ងៃមុននេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូឆា បានសម្រេច​បិទ​ខ្ទប់ខេត្តចំនួន៤ នៅភាគខាងត្បូងនៃប្រទេសថៃ ( ជាប់ព្រំដែនភូមា ) គឺមានខេត្តសុងខ្លា ខេត្តនរ៉ាធីវ៉ាត ខេត្តយ៉ាឡា និងខេត្តប៉ាតានី បន្ទាប់មានការផ្ទុះនូវជំងឺកូវីដ-១៩ ខ្លាំងពេក និងកំណត់ឱ្យមានការបិទនូវទីតាំងការងារមួយចំនួនធំ ពិសេស​គឺការងារកសាង ដែលការបិទខ្ទប់នេះត្រូវចាប់ផ្តើមពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ។

ដោយសារបញ្ហានេះហើយទើបបានជាទីតាំងកសាងស្ទើរទាំងអស់ ចាប់ផ្តើមឱ្យកម្មករវិល​ត្រឡប់​ទៅកាន់លំនៅឋានវិញជាបណ្តោះអាសន្ន។ ដោយឡែកកាលពីថ្ងៃទី២៧ ខែមិថុនា ម្សិលមិញនេះ នៅក្នុងខេត្តសុរិន្ទ ត្រង់ម្តុំស្រុកកាប់ឈើង គឺមានការដឹកពលករខ្មែរយក​មកទំលាក់​តាមផ្លូវសរុបប្រមាណ ២០០នាក់ ដើម្បីឱ្យធ្វើដំណើរមកកម្ពុជាវិញតាមច្រកអន្តរជាតិ ចម ក្នុងឃុំដាន ស្រុកកាប់ឈើង ខេត្តសុរិន្ទ។

នៅពេលនោះដែរគេសង្គេតឃើញកម្លាំងប៉ូលិសអន្តោប្រវេសន៍ស្រុកកាប់ឈើង បានប្រមូលកម្មករ​ខ្មែរ​ទាំងអស់យកទៅពិនិត្យសំណាក និងវាស់កម្តៅទើបអាចឱ្យវិលត្រឡប់មក​កាន់ស្រុក​កំណើត​វិញ។ ប៉ុន្តែរហូតមកទល់នឹងពេលនេះគេមិនដឹងថា តើពលករខ្មែរទាំងនោះបានឆ្លងដែនមក​ដល់​ទឹកដី​ខ្លួនហើយ ឬនៅ ហើយក៏មិនដឹងថា​តើកម្លាំងសមត្ថកិច្ចយើងបានត្រៀមឱ្យ​ពួកគេ​ធ្វើចត្តាឡីស័ក ឬយ៉ាងណានោះដែរ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

លោកឃួងស្រេង ៖ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាពកម្ពុជា-ថៃ គ្រោងធ្វើឡើងនៅថ្ងៃទី០៨ខែមីនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ព័ត៌មានជាតិ២៩ នាទីutes មុន

អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ

កីឡា២ ម៉ោង មុន

ភ្នំពេញក្រោន ឈ្នះ ខេត្តពោធិ៍សាត់ យ៉ាងតានតឹង​ជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេចតេជោ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សរាប់ពាន់នាក់នៅទូទាំងតំបន់ហ្គាហ្សាអបអរការប្រកាសបទឈប់បាញ់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ រៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន»

Sokha Hotels

ព័ត៌មានពេញនិយម