កូវីដ-១៩
បិទខ្ទប់៤ទីតាំងអាជីវកម្មដែលជាប់ពាក់ព័ន្ធនឹងការឆ្លងកូវីដ-១៩ នៅស្រុកសំរោង ខេត្តឧត្ដរមានជ័យ
ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លោក អ៊ុន សុភ័ក្រ អភិបាល នៃគណៈ អភិបាលក្រុងសំរោង បានដឹកនាំក្រុមការងារ សហការជាមួយក្រុមគ្រូពេទ្យជំនាញ បានចុះពិនិត្យសំណាកបុគ្គលិក នៅហាង រ៉េត ចិន្តា តារា កាហ្វេ ដែលមានការជាប់ពាក់ព័ន្ធនឹងបុគ្គលវិជ្ជមានកូវីដ-១៩ (COVID-19) ឈ្មោះ សុខ សុវណ្ណ ឈានទៅដល់បិទ៤ទីតាំងជាបណ្ដោះអាសន្ន។

ជាជំហានបឋមតាមរយៈ Rapid test បានបន្តរកឃើញអ្នកវិជ្ជមាន ០៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងហាង រ៉េត ចិន្តាតារា កាហ្វេ និង ០១នាក់ផ្សេងទៀត ជាអ្នកមានការសង្ស័យចំពោះសុខភាពខ្លួនឯងក្រោយពីបំពេញភារកិច្ចការងារនៅទីតាំងប្រឈមនឹងជំងឺឆ្លងនេះ ហើយបានធ្វើតេស្តនៅព្រឹកជាមួយគ្នា ក៏រកឃើញវិជ្ជមានជំងឺកូវីដ-១៩ (COVID-19)។
អាជ្ញាធរមានសមត្ថកិច្ច បានសម្រេចបិទខ្ទប់ និងផ្អាកជាបណ្តោះអាសន្ននៅទីតាំងអាជីវកម្មមាន ហាង រ៉េតចិន្តា តារា កាហ្វេ ស្ថិតនៅភូមិដូនកែនសែនជ័យ ហាងផ្កាព្រៃ ស្ថិតនៅភូមិឈូក ភោជនីដ្ឋាន រស្មី ឧត្ដរ ស្ថិតនៅភូមិបុរីរដ្ឋបាល និងគេហដ្ឋាន នៅទល់មុខវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ស្ថិតនៅភូមិបុរីរដ្ឋបាល។

សូមប្រជាពលរដ្ឋក្នុងក្រុងសំរោងទាំងអស់ បន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។ ក្រុមការងារជំនាញ បាន និងកំពុងមមាញឹកបន្តតាមដានស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់សំខាន់ និងធ្វើការវាយតម្លៃលើកម្រិតហានិភ័យនៃការចម្លង ដើម្បីឱ្យធ្វើចត្តាឡីស័ក និងកាត់ផ្តាច់ខ្សែច្រវាក់ចម្លងជាបន្តទៀត៕
អត្ថបទ៖ ចាន់ ធី







-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ