កូវីដ-១៩
រកឃើញកម្មកររោងចក្រកាត់ដេរវិជ្ជមានកូវីដ-១៩ ជាង២០០នាក់ ក្នុងចំណោមជាង៨០០នាក់ នៅសង្កាត់ស្ទឹងមានជ័យ៣
ភ្នំពេញ៖ កាន់តែធ្ងន់ធ្ងរហើយខណៈដែលរោងចក្រកាត់ដេរមួយកន្លែងរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ រហូតដល់២១៣នាក់ ក្នុងចំណោមកម្មករសរុប៨១៧នាក់។

យោងតាមសេចក្តីរាយការណ៍ពី លោក ឯម ភារី នាយនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យទី៣ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះថា កាលពីម្សិលមិញសឹងពេញមួយថ្ងៃ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះទៅយកសំណាកពីកម្មករ កម្មការិនីបម្រើការនៅរោងចក្រកាត់ដេរមួយយីហោ “ជេអេចហ្គាមិនខេមបូឌា” មានទីតាំងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលការចុះយកសំណាកនេះគឺធ្វើឡើងចាប់ពីម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែមិថុនា រហូតដល់យប់ថ្ងៃដដែល។ ការចុះយកសំណាកនោះបានរកឃើញកម្មករ កម្មការិនីមានវីជ្ជមានកូវីដ-១៩ ចំនួន២១៣ ក្នុងចំណោមកម្មករ៨១៧នាក់។
លោកនាយប៉ុស្តិបន្តថា ចំពោះអ្នកជំងឺត្រូវបានដឹកយកទៅព្យាបាល ដោយឡែកអ្នកអវិជ្ជមានត្រូវបានក្រុមគ្រូពេទ្យអនុញាតឱ្យត្រឡប់ទៅផ្ទះ និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត