Connect with us

កូវីដ-១៩

បិទភូមិមួយក្នុងស្រុកសេសាន ក្រោយរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៣០ នាក់

បានផុស

នៅ

អាជ្ញាធរខេត្តស្ទឹងត្រែងសម្រេចបិទខ្ទប់ភូមិច្រប់ ស្ថិតក្នុងឃុំក្បាលរមាស ស្រុកសេសាន និងទីតាំង ២ កន្លែងទៀត ពាក់ព័ន្ធក្នុងករណីរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣០ នាក់ នៅថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២១នេះ។ការសម្រេចបិទត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២៨ ខែមិថុនា រហូតដល់មានការជូនដំណឹងជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តស្ទឹងត្រែង បញ្ជាក់ថាទីតាំង ទាំង ៣ កន្លែងរួមមាន ផ្ទះសំណាក់ ពន្លឺថ្មី អាហារដ្ឋានរីករាយ ស្ថិតនៅចំណុចអូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងខេត្តស្ទឹងត្រែង និងភូមិច្រប់ ស្ថិតក្នុងឃុំក្បាលរមាស ស្រុកសេសាន។

ការបិទខ្ទប់មូលដ្ឋានភូមិច្រប់ និងទីតាំងចំនួនពីរកន្លែងទៀតខាងលើបណ្ដោះអាសន្ននោះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ធានាការពារបាននូវអាយុជីវិតប្រជាជន សុខភាពសាធារណៈ និងសេចក្តីសុខ សុវត្ថិភាពក្នុងសង្គម។       

ក្នុងអំឡុងពេលបិទខ្ទប់ទីតាំងខាងលើអាជ្ញាធរ ផ្អាកការចេញចូល ហើយអ្នកដែលរស់នៅក្នុងទីតាំងនេះ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនិងធ្វើតេស្តសំណាកវិភាគរកជំងឺកូវីដ១៩។       

គិតត្រឹមល្ងាចថ្ងៃទី ២៨ ខែមិថុនា ខេត្តស្ទឹងត្រែង មានអ្នកឆ្លងកូវីដ១៩ មានចំនួន២១៩នាក់ ស្រី៩២នាក់ ជាសះស្បើយ ១៦នាក់ ស្លាប់គ្មាន និងអ្នកកំពុងសម្រាកព្យាបាល២០៣នាក់ ស្រី១០២នាក់៕ អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម