កូវីដ-១៩
យកសំណាកកម្មករក្រុមហ៊ុនចម្រាញ់រ៉ែមាសជាង៣០នាក់ រកឃើញវិជ្ជមានកូវីដម្នាក់
អាជ្ញាធរខេត្តមណ្ឌលគិរី នៅថ្ងៃទី ២៩ ខែមិថុនា បានដឹកនាំក្រុមការងារចុះពិនិត្យ និងយកសំណាកធ្វើតេស្តរហ័សលើកម្មកររបស់ក្រុមហ៊ុន រ៉ែមាស រ៉ឺនេសង់ មីនើរ៉ល ក្នុងស្រុកែវសីមា ខេត្តមណ្ឌលគិរី ជាង៣០នាក់ និងរកឃើញវិជ្ជមានកូវីដ១៩ម្នាក់។

លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ១៩ ខេត្តមណ្ឌលគិរី បានដឹកនាំមន្រ្តីជំនាញនៃមន្ទីរសុខាភិបាល ចុះទៅតំបន់អូរខ្វាវចំណុច ព្រែកខ្លុង ស្ថិតនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីត្រួតពិនិត្យ និងយកសំណាក់ធ្វើតេស្តរហ័សលើកម្មកររបស់ក្រុមហ៊ុន រ៉ែមាស រ៉ឺនេសង់ មីនើរ៉ល ដែលជួបផ្ទាល់ និងជួបប្រយោលជាមួយឈ្មោះ Kristt sanasuancma ជាជនជាតិថៃ ដែលវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។

លោក ស្វាយ សំអ៊ាង មានប្រសាសន៍ឱ្យដឹងថា ក្រោយពីមន្រ្តីជំនាញ នៃមន្ទីរសុខាភិបាល បានធ្វើតេស្ដរហ័ស ជាលទ្ធផលមានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១នាក់ និងអ្នកអវិជ្ជមានចំនួន ៣២នាក់ ហើយចំពោះអ្នករកឃើញវិជ្ជមានជំងឺកូវីដ១៩ មន្រ្តីជំនាញសុខាភិបាលនឹងយកមកព្យាបាលនៅមន្ទីរពេទ្យខេត្ត ចំពោះអ្នកអវិជ្ជមានត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។
លោកអភិបាលខេត្តអំពាវនាវឱ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ សូមទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទីតាំងណាមួយ ដែលក្រុមគ្រូពេទ្យបានកំណត់។

លោកអភិបាលខេត្ត ក៏ស្នើដល់នាយកក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ត្រូវយកចិត្តទុកដាក់រៀបចំកន្លែងធ្វើចត្តាឡីស័កជូនកម្មករ ដើម្បីងាយស្រួលដល់អ្នកធ្វើចត្តាឡីស័ក ក្នុងករណីមានបញ្ហាកើតឡើងពាក់ទៅនឹងជំងឺកូវីដ១៩ ងាយស្រួលបញ្ជូនទៅមន្ទីពេទ្យបានទាន់ពេលវេលា។
ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល ខេមបូឌា(Renaissance Minerals Cambodia Limited) ទើបតែប្រកាស ប្រតិបត្តិការចម្រាញ់រ៉ែមាសលើកដំបូងរបស់ខ្លួនក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃច័ន្ទសប្តាហ៍មុន។

រាជរដ្ឋាភិបាលកម្ពុជា រំពឹងថានឹងទទួលបានចំណូលពីអាជីវកម្មចម្រាញ់រ៉ែមាស ប្រមាណ៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ខណៈមាសសុទ្ធជាមធ្យមចំនួន៣តោន នឹងត្រូវបានផលិតជារៀងរាល់ឆ្នាំនៅក្នុងប្រតិបត្តិការរយៈពេល៨ឆ្នាំលើកដំបូង៕ អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ