កូវីដ-១៩
ប្រសិនស្ថានភាពរីករាលដាលកូវីដ-១៩ ហួសបន្ទាត់ក្រហម តើនឹងមានអ្វីកើតឡើង?
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការសុខាភិបាល មានប្រសាសន៍ថ្មីៗនេះថា ស្ថានភាពកូវីដ-១៩ នៅកម្ពុជា បានឈានចូលដល់បន្ទាត់ក្រហម នៃការឆ្លងរីករាលដាលក្នុងសហគមន៍ហើយ ដែលនាំឱ្យមានផលប៉ះពាល់ច្រើនដល់បុគ្គល គ្រួសារ និងសង្គមជាតិ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា ឥឡូវនេះ ស្ថានភាពកូវីដ-១៩ នៅកម្ពុជា ចូលទៅដល់បន្ទាត់ក្រហម ឬសឹងតែឈានផុតបន្ទាត់ក្រហមហើយ ដែលទាំងប្រជាពលរដ្ឋ និងរដ្ឋាភិបាលមិនចង់ឱ្យស្ថានភាពវាយលុករបស់ជំងឺកូវីដ-១៩ លើសពីបន្ទាត់ក្រហមទេ។
លោកស្រីមានប្រសាសន៍ថា៖ “តែកាលណាលើសពីបន្ទាត់ក្រហមហើយ ពិបាកណាស់ គឺចូលទៅដល់ការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍របស់យើង។ ហើយបើឈានដល់ការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍របស់យើង នោះមូលដ្ឋានសុខាភិបាលសាធារណៈ មន្ទីរពេទ្យត្រូវតែហួសពីសមត្ថភាពហើយ ព្រោះជំងឺមានច្រើន ដល់តែអ៊ីចឹងអត់មានកន្លែងដាក់ ព្យាបាលអ្នកជំងឺទេ”។

អ្នកនាំពាក្យក្រសួងសុខាភិបាល ខាងលើនេះ បានលើកឡើងបន្ថែមថា ស្ថានភាពបែបនោះនឹងធ្វើឱ្យការស្លាប់បាត់បង់ជីវិតក៏កាន់តែច្រើន ហើយប្រជាពលរដ្ឋក៏ពិបាកប្រកបរបររកទទួលទាន ដោយសារតែកាលណាមេរោគវាយលុកខ្លាំង ចាំបាច់ត្រូវបិទខ្ទប់ទៀត ឬបិទកន្លែង ឬតំបន់មួយចំនួន ដើម្បីខ្ទប់កុំឱ្យមេរោគកូវីដ-១៩ ឆ្លងតទៅទៀត។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បង្ហាញថា៖ “អ៊ីចឹងផលប៉ះពាល់វាធំណាស់ ប៉ះទាំងសេដ្ឋកិច្ច សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចប្រទេសជាតិរបស់យើង។ ហើយបញ្ហាធំ គឺប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាពលរដ្ឋ ហើយការស្លាប់បាត់បង់ជីវិតនឹងមានកំណើនកើនឡើងជាលំដាប់ប្រសិនបើយើងមិនខិតខំ នៅពេលនេះទាំងអស់គ្នាទេនោះ”។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រូបនេះ បានសូមរំលឹកជាពិសេសចំពោះ បុគ្គលប្រជាពលរដ្ឋនីមួយៗត្រូវតែចូលរួមឱ្យបានសកម្មជាទីបំផុតនៅក្នុងដំណាក់កាលនេះដើម្បីចៀសផុតពីការវាយលុករបស់វីរុសកូវីដ-១៩ ពោលត្រូវបន្តអនុវត្ត ៣ការពារ ៣កុំ ចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ និងកុំចេញទៅណាដែលមិនចាំបាច់។
គួរបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួននៃការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នៅកម្ពុជា បានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ និងព្រួយបារម្ភ។ ជាក់ស្ដែងរយៈពេល៧ថ្ងៃចុងក្រោយនេះ នៅថ្ងៃទី២៣ ខែមិថុនា រកឃើញ ៥៨៧នាក់ ថ្ងៃទី២៤ ខែមិថុនា រកឃើញ ៦៥៥នាក់ ថ្ងៃទី២៥ ខែមិថុនា រកឃើញ ៦៩៩នាក់នាក់ ថ្ងៃទី២៦ ខែមិថុនា រកឃើញ ៧៤៥នាក់ ថ្ងៃទី២៧ ខែមិថុនា រកឃើញ ៨៣៩នាក់ ថ្ងៃទី២៨ ខែមិថុនា ៨៨៣នាក់ និងនៅថ្ងៃទី២៩ ខែមិថុនា ម្សិលមិញនេះ រកឃើញ ៧២៣នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី