Connect with us

កូវីដ-១៩

ខែមិថុនា មាន​តួលេខ​អ្នក​ស្លាប់​ច្រើន​បំផុត​ដោយសារកូវីដ

បានផុស

នៅ

ករណី​ស្លាប់បន្ថែម ២៧ ទៀតនៅថ្ងៃនេះ​ ធ្វើ​ឲ្យ​តួលេខជនរងគ្រោះដែល​​ស្លាប់​ដោយសារ​កូវីដ​ក្នុង​ខែ​មិថុនា​មាន​ចំនួន ៣៨៧ នាក់។ តួលេខ​អ្នក​ស្លាប់​ក្នុង​ខែ​មិថុនា​នេះ​ខ្ពស់​បំផុត ខណៈអ្នក​ស្លាប់​សរុប​មក​ដល់​ពេលនេះ​​​មាន​ចំនួន​ ៦០២ នាក់។

ស្ថានភាពនៃជំងឺកូវីដ​បាន​ឆ្លង​រាលដាល​ដល់ ២៥ ខេត្តក្រុង ខណៈ​របាយការណ៍​​​អ្នក​ស្លាប់​កើត​មាន​ជា​រៀងរាល់ថ្ងៃ។ទិន្នន័យ​អ្នក​ស្លាប់​រហូត​ដល់ ២៧ នាក់​នៅ​ថ្ងៃនេះ ជា​កំណត់ត្រា​ច្រើន​បំផុត​នៃ​វិបត្តិកូវីដ​ដែលអូសបន្លាយ​ពេល​ជិត​ពីរ​ឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តី​សុខាភិបាលបានព្រមានទុកមុន​ថា កម្ពុជា​កំពុង​ស្ថិតនៅក្នុងបន្ទាត់​ក្រហមហើយ បើ​ការ​ផ្ទុះរាលដាលគ្រប់គ្រង​លែងជាប់ អាច​រងគ្រោះដល់​ប្រព័ន្ធ​សុខាភិបាល​របស់ប្រទេស។

ការ​វាយលុកនៃ​មេរោគ​ដែលតា ដែល​មានប្រភពមកពី​ប្រទេស​ឥណ្ឌា ជា​ពពួក​វិរុស​ឆ្លងឆ្ងន់លឿន វាយ​ប្រហារ​រហ័ស អាច​បង្ក​ប៉ះពាល់សុខភាពធ្ងន់ធ្ងរ​ដល់ជនរងគ្រោះ​​ ដោយសមត្ថភាព​ឆ្លង​របស់​វា​ច្រើនជាង ៥ ដង លើស​មេរោគ​កូវីដធម្មតា។

ខាងក្រោមជា​តួលេខអ្នក​ស្លាប់ដោយកូវីដ​កត់ត្រាពីថ្ងៃ​ទី ០១ មិថុនា ដល់ ៣០ មិថុនា​២០២១៖

ថ្ងៃ ០១ ខែមិថុនា៖ 6នាក់
-ថ្ងៃ ០២ ខែមិថុនា៖ 10នាក់
-ថ្ងៃ ០៣ ខែមិថុនា៖ 6នាក់
-ថ្ងៃ ០៤ ខែមិថុនា៖ 6នាក់
-ថ្ងៃ ០៥ ខែមិថុនា៖ 10នាក់
-ថ្ងៃ ០៦ ខែមិថុនា៖ 11នាក់
-ថ្ងៃ ០៧ ខែមិថុនា៖ 3នាក់
-ថ្ងៃ ០៨ ខែមិថុនា៖ 12នាក់
-ថ្ងៃ ០៩ ខែមិថុនា៖ 11នាក់
-ថ្ងៃ ១០ ខែមិថុនា៖ 11នាក់
-ថ្ងៃ ១១ ខែមិថុនា៖ 11នាក់
-ថ្ងៃ ១២ ខែមិថុនា៖ 9នាក់
-ថ្ងៃ ១៣ ខែមិថុនា៖ 15នាក់
-ថ្ងៃ ១៤ ខែមិថុនា៖ 13នាក់
-ថ្ងៃ ១៥ ខែមិថុនា៖ 13នាក់
-ថ្ងៃ ១៦ ខែមិថុនា៖ 7នាក់
-ថ្ងៃ ១៧ ខែមិថុនា៖ 12នាក់
-ថ្ងៃ ១៨ ខែមិថុនា៖ 14នាក់
-ថ្ងៃ ១៩ ខែមិថុនា៖ 20នាក់
-ថ្ងៃ ២០ ខែមិថុនា៖ 17នាក់
-ថ្ងៃ ២១ ខែមិថុនា៖ 10នាក់
-ថ្ងៃ ២២ ខែមិថុនា៖ 17នាក់
-ថ្ងៃ ២៣ ខែមិថុនា៖ 16នាក់
-ថ្ងៃ ២៤ ខែមិថុនា៖ 18នាក់
-ថ្ងៃ ២៥ ខែមិថុនា៖ 16នាក់
-ថ្ងៃ ២៦ ខែមិថុនា៖ 14នាក់
-ថ្ងៃ ២៧ ខែមិថុនា៖ 17នាក់
-ថ្ងៃ ២៨ ខែមិថុនា៖ 16នាក់
-ថ្ងៃ ២៩ ខែមិថុនា៖ 19នាក
-ថ្ងៃ ៣០ ខែមិថុនា៖ 27នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម