Connect with us

កូវីដ-១៩

ទាហាន​ថៃ​ចាប់​ពលករ​ខ្មែរ​បាន​១៤​នាក់​ក្នុង២​គោលដៅ​ផ្សេងគ្នា​ ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ដើម្បី​យក​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​១៤ ថ្ងៃ​

បានផុស

នៅ

បន្ទាយមានជ័យ ៖ ​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ខុសច្បាប់​២​ក្រុម​ផ្សេងគ្នា​ មាន​ចំនួន​១៤​នាក់​ត្រូវ​ទាហាន​ថៃ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១០​និង​១៩​នាទីយប់ ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១។

តាម​ការ​អះអាង​របស់​ពលករ​ទាំងអស់​បាន​និយាយ​ថា ​ការ​លួច​ទៅ​ប្រទេស​ថៃ​នោះ​ក្នុង​ម្នាក់​ត្រូវ​ចំណាយ​ប្រាក់​ឲ្យ​មេខ្យល់​ចំនួន​៧.០០០​បាទ​មេខ្យល់​បាន​គេច​ខ្លួន​បាត់​ស្រប​ពេល​ដែល​ទាហាន​ថៃ​បាន​ចាប់ ២​គោលដៅ​ផ្សេងគ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ថៃ​ត្រួត​នៅ​តាម​ព្រំដែន​បាន​ប្រាប់​ថា ​កម្លាំង​នគរ​បាល​ល្បាត​ព្រំដែន​ទី​១២ និង​សមត្ថកិច្ច​ទាហាន​ក្រុម​ចំពោះ​កិច្ច​តា​ប្រា​យ៉ា កងកម្លាំង​បូ​ផា សហការ​គ្នា​ចាប់​ឃាត់ខ្លួន​ពលករ​ខ្មែរ​ចំនួន​៥​នាក់ ក្នុង​នោះ​ប្រុស​៣​នាក់​និង​ស្រី​២​នាក់ នៅ​បរិវេណ​ភូមិ​ទ័ព​សៀម ឃុំ​តា​ប្រា​យ៉ា ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ បន្ទាប់ពី​ឃាត់ខ្លួន​សមត្ថកិច្ច​នាំខ្លួន​យក​ទៅ​សួរ​នាំ​នៅ​បន្ទាយ​។

ពេល​សួរនាំ​ពលករ​ទាំង​នោះបាន​ប្រាប់ថា ​ពួកគេ​ទាំងអស់​ទៅ​ប្រទេស​ថៃ​ស្វែងរក​ការងារ​ធ្វើ ទើប​បបួលគ្នា​ធ្វើដំណើរ​ចាក​ចេញពី​ខេត្តបន្ទាយមានជ័យ​ដោយមាន​មេខ្យល់​ជា​ជនជាតិ​ខ្មែរ​នាំ​ផ្លូវ​ដើរ​តាម​ច្រករបៀង​ចូល​មក​ប្រទេស​ថៃ​ដោយ​ចំណាយ​លុយ​ឲ្យ​មេខ្យល់​ក្នុង​ម្នាក់​៧.០០០​បាត។

ពលករ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ លុះ​នៅ​ម៉ោង​១២​និង​៣០​នាទី យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​៣០ មិថុនា ២០២១ កម្លាំង​សមត្ថកិច្ច​ថៃ​បាន​ចាប់​ឃាត់ខ្លួន​ពលករ​ខ្មែរ​ចំនួន​៩​នាក់​បន្ថែម​ទៀត ក្នុងនោះ​ប្រុស​៥ និង​ស្រី​៤​នាក់ នៅ​បរិវេណ​ភូមិ មើ​ន​សម្បូរ ឃុំ​តា ព្រះ​យ៉ា ស្រុក​តា ព្រះ​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។

ពលករ​ទាំង​៩​នាក់​នោះ​ ពេល​សមត្ថកិច្ច​ថៃ​សួរនាំ​បាន​ប្រាប់​ថា ​ពួកគេ​មកពី​ខេត្តបន្ទាយមានជ័យ ៥​នាក់ និង​ខេត្ត​ឧ​ត្ត​មានជ័យ​៤​នាក់ ដោយមាន​មេខ្យល់​ជា​ជនជាតិ​ខ្មែរ​ជា​អ្នក​នាំ​ផ្លូវ នាំ​ដើរកាត់​តាម​ច្រករបៀង​ចូលមក​ប្រទេស​ថៃ​។

បន្ទាប់​ពី​សួរនាំ​រួច​សមត្ថកិច្ច​ថៃ បាន​នាំ​ខ្លួន​ពលករ​ខ្មែរ​ទាំងអស់ ទៅធ្វើ​កំណត់ហេតុ​ឃាត់ខ្លួន និង​អនុវត្តតាម​វិធាន​របស់​សុខាភិបាល និង​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ​តាម​ច្រក​អូរ​បី​ជាន់ ក្នុងស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ។​ ក្រោយ​មកដល់​ស្រុក​ខ្មែរ​ហើយ​ពលករ​ទាំ​១៤​នាក់​នោះ​ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ស្រុក​ថ្មពួក១៤ថ្ងៃ ទើប​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​៕

ដោយ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម