កូវីដ-១៩
តេស្តសំណាកលើកទី២ ក្នុងវត្តស្ទឹងមានជ័យ វិជ្ជមានកូវីដ១៩ចំនួន១៨អង្គនាក់
ភ្នំពេញ ៖ ព្រះសង្ឃ និងអ្នកពាក់ព័ន្ធ ដែលរស់នៅក្នុងវត្តស្ទឹងមានជ័យ ១៨អង្គនាក់ ក្នុងចំណោម ៣១៨ អង្គនាក់ ដែលឆ្លងកាត់ការតេស្តសំណាកលើកទី២ ត្រូវពិនិត្យឃើញមានវិជ្ជមានកូវីដ១៩ នៅវេលាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ។

ការយកសំណាកលើកទី២ខាងលើ ធ្វើឡើងនៅក្នុងបរិវេណវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ជាអ្នកចុះយកសំណាកផ្ទាល់ ។

ក្រោយការពិនិត្យឃើញមានវិជ្ជមានហើយនោះ ព្រះសង្ឃ និងអ្នកពាក់ព័ន្ធ ចំនួន ១៨អង្គនាក់ ត្រូវក្រុមគ្រូពេទ្យដឹកយកទៅធ្វើការព្យាបាល។ ដោយឡែក ព្រះសង្ឃ និងអ្នកពាក់ព័ន្ធសេសសល់ ដែលឆ្លងកាត់ការតេស្តសំណាកហើយមិនមានវិជ្ជមានកូវីដ១៩នោះ គឺតម្រូវអោយធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅក្នុងវត្ត បន្តទៀត ។ ទន្ទឹមនឹងនោះ វត្តក៏ត្រូវបន្តបិទខ្ទប់បន្តទៀតផងដែរ ។
សូមបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១៨អង្គនាក់ មាន ៖ ព្រះសង្ឃ១៣អង្គ និងឧបាសក ឧបាសិកា៥នាក់។
គួររំលឹកថា កាលពីការតេស្តសំណាកលើកទី១ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ក្រុមគ្រូពេទ្យ បានពិនិត្យរកឃើញ មានវិជ្ជមានកូវីដ១៩ សរុប៣៩អង្គនាក់ ក្នុងនោះដែរ មានព្រះសង្ឃ២២អង្គ , តាជីយាយជី ០៣នាក់ , និស្សិតស្នាក់នៅក្នុងវត្ត ០២នាក់ និងប្រជាពលរដ្ឋលក់ដូរក្នុងវត្ត ១២នាក់ ក្នុងចំណោមមនុស្សសរុបដែលរស់នៅក្នុងវត្ត ៣៧៣អង្គនាក់ ក្នុងនោះមានស្រី៦១នាក់។

ជុំវិញ ករណីនេះ បើតាមការបញ្ជាក់ពី ពីមន្ត្រីអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ១ អោយដឹងកាលពីពេលកន្លងទៅ ៖ ដំបូងឡើយ គឺមានតាអាចារ្យម្នាក់នៅក្នុងវត្តបានស្លាប់ ហើយក្រោយការស្លាប់ហើយនោះ ក្រុមគ្រូពេទ្យបានធ្វើការតេស្តសំណាក ពិនិត្យឃើញមានវិជ្ជមានកូវីដ១៩។ ក្រោយការពិនិត្យឃើញហើយនោះ មិនបានប៉ុន្មានថ្ងៃក្រោយមកស្រាប់តែមានព្រះសង្ឃ១អង្គបាន ពិនិត្យសំណាក ឃើញមានវិជ្ជមានកូវី១៩ដែរ ។
ក្រោយមានព្រះសង្ឃ១អង្គមានវិជ្ជមានហើយនោះ ក្រុមអាជ្ញាធរបានចុះ ហ៊ុមព័ទ្ធទីតាំងវត្តទាំងមូល ដោយចាក់សោទ្វាររបងវត្ត និងតម្រូវអោយព្រះសង្ឃ តាជីយាយជី និងអ្នកពាក់ព័ន្ធនៅក្នុងវត្តទាំងអស់ ត្រូវធ្វើសំណាក។ លុះរហូតដល់វេលាព្រឹកថ្ងៃទី១៧ ខែឆ្នាំខាងលើ ក្រុមគ្រូពេទ្យបានចុះទៅធ្វើសំណាកដល់ក្នុងវត្ត ហើយក៏ពិនិត្យឃើញ មានវិជ្ជមានកូវីដ១៩ ចំនួន៣៩អង្គនាក់តែម្តងទៅ ។ ហើយរហូតមកទល់នឹងការតេស្តសំណាកលើកទី២នេះ ក៏រកឃើញមានវិជ្ជមាន ១៨អង្គនាក់បន្ថែមទៀត៕
ដោយ ៖ លីហេង


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ