Connect with us

កូវីដ-១៩

ខែកក្កដា​នេះ វ៉ាក់សាំង​នឹង​មកដល់​៥​លាន​ដូ​ស​បន្ថែមទៀត

បានផុស

នៅ

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​នា​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា នេះ​ថា សេចក្តី​ត្រូវ​ការ​របស់​យើង គឺ​វ៉ាក់សាំង ហើយ​យើង​ត្រូវ​ចាក់​យ៉ាងណា​ឲ្យ​បាន​៥ ទៅ​៦ លាន​នាក់​នៅ​ទីប្រជុំជន ដូច្នេះ​នៅពេល​វ៉ាក់សាំង ចូល​មកដល់​ភ្លាម នឹងត្រូវ​រៀបចំ​ចាក់​ជូន​ប្រជាពលរដ្ឋ​តាម​ផែនការ​ភ្លាម​។

តាម​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​០៦ ខែកក្កដា ខាងមុខ វ៉ាក់សាំង​នឹង​មកដល់​១ លាន​ដូ​ស ហើយ​ថ្ងៃទី​១០ នឹង​មកដល់​៤ លាន​ដូ​ស​បន្ថែម​ទៀត ហើយ​វ៉ាក់សាំង​ទាំងនេះ នឹង​រុញ​ទៅ​ឲ្យ​ក្រុមគ្រូពេទ្យ​ចាក់​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​បង្អង់​យូរ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​អ្នក​ដែល​មិនបាន​ទាន់​បាន​ចាក់​វ៉ាក់សាំង ឬ​ជឿ​តាម​គេ ហើយ​មិន​ព្រម​ចាក់​វ៉ាក់សាំង នោះ​ពេល​មួយ​ដែល​ចង់​ចាក់ សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា គឺ​ត្រូវតែ​ដាក់ពាក្យ​សុំ​ចាក់ ហើយ​បញ្ជាក់​ពី​មូលហេតុ​ផ្សេងៗ ដូចជា​ជាប់​ច​ត្តា​ឡី​ស័ក ឬ​កើត​ជំងឺ​កូ​វីដ​១៩ ជាដើម​។

បើ​តាម​សម្ដេច​តេ​ជោ ហ៊ុន សែន បើ​អ្នកណា​ជឿ​តាម​ការ​ញុះញង់​របស់​អ្នកដទៃ​ត្រូវ​ចាំ​រហូតដល់​ឆ្នាំ២០២៣​ទៅ ហើយ​សម្តេច​នឹង​អោយ​គោលការណ៍​មួយ​លើ​បញ្ហា​នេះ​។ សម្តេច​បញ្ជាក់ថា “​បើ​អ្នកឯង​នៅ​ទី​ហ្នឹង ហើយ​ជឿ​តាម​ការ​ញុះញង់​របស់​អ្នកដទៃ ចឹ​ង​សុំ​ចាំ​ឆ្នាំ ២០២៣​ចាំ​ចាក់ ខ្ញុំ​នឹង​អោយ​គោលការណ៍​ហ្នឹង​មួយ ហើយ​ជឿ​ទៅ ចាក់​វ៉ាក់សាំង​ចិន​ទៅ​ងាប់ ជឿ​ទៅ​។ ហើយ​អ្វីដែល​អ្នកឯង​ជឿ​គេ​នោះ តើ​មាន​ប្រយោជន៍​ដែរ​ទេ ?”​។

សម្ដេច​តេ​ជោ ហ៊ុន សែន លើកឡើង​ដែរ​ថា មកដល់ពេលនេះ យើង​មិនចាំបាច់​ទៅ​ចលនា​អី​ច្រើន​ទេ ពីព្រោះ​ប្រជាជន​ពួកគាត់​ដឹង​អស់ហើយ គាត់​មកចាក់​លើស​ផែនការ​ទៀតផង​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ២៨ នាទីutes មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ១ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ៥ ម៉ោង មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

Sokha Hotels

ព័ត៌មានពេញនិយម