កូវីដ-១៩
ផ្ទុះជំងឺកូវីដ-១៩នៅស្ទឹងត្រែង ភាគច្រើន ចេញពីអាហារដ្ឋាន និងម្ចាស់ហាងលួចបើកខារ៉ាអូខេ ផ្ទុយវិធានសុខាភិបាល
ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រកាសរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលឆ្លងកូវីដ-១៩ ចំនួន ១៦នាក់បន្ថែមទៀត គិតត្រឹមម៉ោង៥រសៀល ថ្ងៃទី០១ កក្កដា ឆ្នាំ២០២១នេះ។ រដ្ឋបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ករណីផ្ទុះជំងឺកូវីដ-១៩ ភាគច្រើនចេញពីអាហារដ្ឋាន ភោជនីយដ្ឋាន ដែលម្ចាស់ហាងលួចលាក់បើកខារ៉ាអូខេ ផ្ទុយពីវិធានសុខាភិបាល ធ្វើឱ្យបុគ្គលិកបម្រើការងារក្នុងនោះ ឆ្លងមេរោគកូវីដ-១៩ ក្នុងមួយកន្លែងៗ មួយថ្ងៃរកឃើញអ្នកឆ្លងមិនក្រោម៣០នាក់នោះទេ និងបន្តចម្លងដល់ភ្ញៀវប្រុសៗថែមទៀត។

ករណីផ្ទុះជំងឺកូវីដ-១៩ នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ចំហាយនៃការឆ្លងបានរីករាលដាល ប៉ះពាល់ផ្ទាល់ និងប្រយោល បាន និងកំពុងរីករាលដាលក្នុងខេត្ត និងទីជនបទមួយចំនួន រហូតត្រូវបានបិទខ្ទប់ភូមិផងដែរ។ ក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តស្ទឹងត្រែងចាប់ពីថ្ងៃទី២៤ ខែមិថុនា ដែលមានការផ្ទុះចេញពីអាហារ ដ្ឋានភោជនីយដ្ឋាន ជាច្រើនកន្លែង និងមានអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាច្រើននាក់រហូតមកដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ នៅតែបន្តរកឃើញជារៀងរាល់ថ្ងៃ។
រដ្ឋបាលខេត្តសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលបានបប៉ះពាល់ផ្ទាល់ជាមួយអ្នកឆ្លងកូវីដ-១៩ មេត្តារួសរាន់មកជួបក្រុមគ្រូពេទ្យ ធ្វើចត្តាឡីស័ក ដើម្បីយកសំណាកវិភាគ។ ចំណែកអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួនរយៈពេល១៤ ថ្ងៃ ហើយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃទៀតឡើយ។ ក្នុងពេលធ្វើចត្តាឡីស័ក បើមានសុខភាពប្រែប្រួល ដូចជាឡើងកម្ដៅលើសពី៣៧ អង្សាសេ ក្អក ស្ងួតបំពង់ក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ត្រូវប្រញាប់ធ្វើការទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋានជាដើម។

គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែងមានអ្នកឆ្លងកូវីដ-១៩ មានចំនួន២៨០នាក់ ស្រី១៣២នាក់ ជាសះស្បើយ១៦នាក់ ស្លាប់គ្មាន និងអ្នកកំពុងសម្រាកព្យាបាល ២៦៤នាក់ ស្រី១២៥នាក់៕
អត្ថបទ៖ ងិន លីម




-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ