Connect with us

កូវីដ-១៩

អាជ្ញាធរក្រុងបានលុង រៀបចំឲ្យអាជីវករលក់ដូរគ្រឿងឧបភោគបរិភោគចាំបាច់នានា នៅបរិវេណមុខមន្ទីរវប្បធម៌ខេត្តជាបណ្ដោះអាសន្ន

បានផុស

នៅ

ក្នុងនាមប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានណែនាំគណៈបញ្ជាការឯកភាពក្រុងបានលុងដឹកនាំដោយលោក ងិន ណែល អភិបាលក្រុងបានលុង ដែលមានការចូលរួមពីលោកចៅសង្កាត់ និងកងកម្លាំង ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពក្រុងបានលុង បានរៀបចំឲ្យអាជីវករលក់ដូរគ្រឿងឧបភោគបរិភោគចាំបាច់នានា នៅបរិវេណមុខមន្ទីរវប្បធម៌ខេត្តជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកក្កដា​ ឆ្នាំ២០២១ នេះតទៅ រហូតដល់ស្ថានភាពប្រសើរឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងិន ណែល អភិបាលក្រុងបានលុងបានលើកឡើងថា ដោយសារការកើនឡើងច្រើន នៃការឆ្លងជំងឺកូវីដ១៩ ក្នុងខេត្តរបស់យើង គណៈបញ្ជាការឯកភាពខេត្តបានបិទខ្ទប់ទីតាំងមួយចំនួនជាតំបន់លឿង និងលឿងទុំ ក្នុងនោះក៏មានផ្សារបានលុងផងដែរ ដែលជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ពិបាកក្នុងការទិញគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ។ 
ដូច្នេះគណៈបញ្ជាការឯកភាពខេត្តក៏បានរៀបចំឲ្យ អាជីវករមកលក់ដូរនៅបរិវេណមុខមន្ទីរវប្បធម៌ ដើម្បីបង្កើនជាភាពងាយស្រួលមួយកម្រិតដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការទិញម្ហូបអាហារប្រចាំថ្ងៃ។

លោកអភិបាលក្រុងបានបន្តទៀតថា ក្នុងការលក់ដូរនៅទីតាំងនេះ គឺមានការរក្សាគម្លាត ការអនុវត្តវិធានការសុខាភិបាលបានត្រឹមត្រូវ ដែលបង្កជាភាពងាយស្រួល និងសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលមកទិញ។


លោកអភិបាលក្រុងក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន រួមគ្នាពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ រក្សាគម្លាត និងត្រូវចូលរួមសហការទាំងអស់គ្នា ដើម្បីយើងអាចកាត់ផ្ដាច់ការចម្លងជំងឺនេះទាំងស្រុងបាន។


សូមបញ្ជាក់ថា តូបអាជីវករលក់ដូរគ្រឿងឧបភោគបរិភោគចាំបាច់នានា នៅបរិវេណមុខមន្ទីរវប្បធម៌ខេត្តជាបណ្ដោះ​អាសន្ន នាពេលនេះមានចំនួន​ ១០៩កន្លែង​ ដែលកន្លែងលក់នីមួយ​ៗមានប្រវែង​ ៣ម៉ែត្រ​ ហេីយកន្លែងលក់មានគម្លាតពីគ្នាប្រវែង ២ម៉ែត្រផងដែរ៕​ អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម