កូវីដ-១៩
រកឃើញអ្នកឆ្លងនៅផ្សារអូឡាំពិក កើនដល់ ៤០ នាក់ហើយថ្ងៃនេះ
គិតត្រឹមល្ងាចថ្ងៃទី ០២ ខែកក្កដានេះ មានអាជីវករ និងសន្តិសុខឯកជន ជាង ៤០ នាក់ហើយ ដែលក្រុមគ្រូពេទ្យបានរកឃើញថាវិជ្ជមានជំងឺកូវីដ១៩។
ប៉ុន្តែទោះជាយ៉ាងណាក្តី អាជ្ញាធរ មិនទាន់មានគោលការណ៍ បិទផ្សារនេះនូវឡើយទេ មកដល់ល្ងាចថ្ងៃ ០២ខែកក្កដានេះ ។

លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានឱ្យដឹងនៅល្ងាចថ្ងៃ ០២ខែកក្កដានេះថា បងប្អូនអាជីវករ សន្តិសុខឯកជន និងក្រុមសន្តិសុខផ្សារអូឡាំពិក ចំនួនជាង៤០នាក់ហើយ ដែលក្រុមគ្រូពេទ្យបានរកឃើញ ឆ្លងជម្ងឺកូវីដ-១៩ ក្នុងចំនួនមនុស្សប្រមាណ៥០០នាក់ដែលត្រូវបានទៅពិនិត្យយកសំណាក នៅព្រឹកនិង ល្ងាចថ្ងៃទី ០២ខែកក្កដានេះ។
ប៉ុន្តែទោះជាយ៉ាងណាក្តី លោកធឹម សំអាន បានបញ្ជាក់ថា ផ្សារអូឡាំពិក មិនទាន់មានគោលការណ៍ ក្នុងការបិទផ្សារនេះនូវឡើយទេ មកដល់ល្ងាចថ្ងៃ ០២ខែកក្កដានេះ ដោយពេលនេះក្រុមគ្រូពេទ្យ បាននឹងកំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការសម្រុកយកសំណាកបងប្អូនអាជីវករទាំងអស់គ្នា។

ពាក់ព័ន្ធករណីនេះ អាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ ចេញ ចូលផ្សារអូឡាំពិក ក្នុងអំឡុងពេលនេះ មកពិនិត្យយកសំណាករកជម្ងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កុំអោយរីករាលដាលបន្តទៀត ។
គួរបញ្ជាក់ថា ផ្សារបឹងកេងកង បានផ្ទុះកូវីដ-១៩ កាលពីថ្ងៃ២៥ មិថុនា រហូតមកដល់ពេលនេះមានចំនួនរាប់រយនាក់ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទកាលពីថ្ងៃទី២៦ មិថុនា។
តែសម្រាប់ផ្សារអូឡាំពិកវិញ ក៏ទំនងគេចមិនរួចពីការបិទនោះដែរ ព្រោះកំណើននៃការឆ្លង ចេះតែកើនឡើងមិនឈប់ឈរបែបនេះ៕ អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង