កូវីដ-១៩
មន្ត្រីរាជការសាលាខេត្តកណ្តាល ១១នាក់រកឃើញឆ្លងជំងឺកូវីដ១៩
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល បានឱ្យដឹងនៅព្រឹកថ្ងៃទី០៣កក្កដានេះថាក្រុមការងារបានយកសំណាកអ្នកពាក់ព័ន្ធទៅធ្វើតេស្តរកជំងឺកូវីដ១៩ ហើយជាលទ្ធផលរកឃើញ វិជ្ជមានសរុប ១៦នាក់ក្នុងនោះមានមន្ត្រីសាលាខេត្តចំនួន ១១នាក់ផងដែរ។

លោក បានបន្តថា លោកក៏មិនទាន់ដឹងថាតើមន្ត្រីសាលាខេត្តទាំងនោះឆ្លងជំងឺកូវីដ១៩មកពីប្រភពណាឱ្យពិតប្រាកដនោះដែរដោយគ្រាន់តែជាការសន្និដ្ឋានថាមន្ត្រីយើងធ្វើការជាមួយមូលដ្ឋាន នេះអាចជាមូលហេតុប្រភពឆ្លង។
យ៉ាងណាក៏ដោយ លោក បានបន្ថែមថាបច្ចុប្បន្ននេះស្ថានភាពសុខភាពរបស់ពួកគាត់នៅពេលនេះគឺមានលក្ខណៈល្អប្រសើរជាធម្មតាទេ។
កាលពីរសៀលថ្ងៃទី០២ខែកក្កដាឆ្នាំ២០២១ លោក គ្រុយ ម៉ាឡែន បានចុះសាកសួរសុខទុក្ខនិងលើកទឹកចិត្តមន្ត្រីរាជការដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល។

នាយករដ្ឋបាលសាលាខេត្តបានធ្វើការណែនាំដល់បងប្អូនមន្ត្រីរាជការដែលកំពុងធ្វើចត្តាឡីស័កឲ្យបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងខណ:ពេលកំពុងអនុវត្តធ្វើចត្តាឡីស័ក ដោយត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាសជាប្រចាំ ការលាងដៃដោយសាប៊ូ សំអាតដៃជាមួយអាល់កុលឬជែល និងការរក្សាគម្លាតជាប្រចាំនិងបាននាំយកសម្ភារៈមួយចំនួនចែកប្រគល់ជូនពរបងប្អូនទាំងអស់គ្នា និងបានជូនពរឲ្យមានសុខភាពល្អ ជៀសផុតពីការឆ្លងជំងឺកូរីដ-១៩គ្រប់ៗគ្នា។
បន្ទាប់ពីមានមន្ត្រីសាលាខេត្តកណ្តាលមានឆ្លងជំងឺកូវីដ១៩រដ្ឋបាលខេត្តកណ្ដាល បានប្រកាសផ្អាកដំណើរការជាបណ្ដោះអាសន្នអង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល ក្នុងការផ្ដល់សេវាគ្រប់ប្រភេទជូនដល់ប្រជាពលរដ្ឋ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
បើតាមរដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការផ្អាកដំណើរការជាបណ្ដោះអាសន្នអង្គភាពច្រកចេញចូលតែមួយនេះដោយសាររដ្ឋបាលខេត្តត្រូវត្រួតពិនិត្យតាមដាននិងអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ដែលអាចប្រឈមនឹងហានិភ័យដល់ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវា៕ អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?