កូវីដ-១៩
រតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ ២៧ នាក់បន្ថែមទៀត កើនដល់ ៥៣២ ករណី និងស្លាប់ ៤ នាក់
រដ្ឋបាលខេត្ត រតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២៧នាក់ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមរដ្ឋបាលខេត្តរតនគិរីចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២១ ដែលកម្ពុជាថ្មី ទទួលបាននៅព្រឹកថ្ងៃដដែលនេះ។


ក្រុមការងារឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានខិតខំបន្តស្រាវជ្រាវនិងរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២៧ នាក់ថ្មីបន្ថែមទៀត។

អ្នកវិជ្ជមានខាងលើធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក ដោយតម្រូវឲ្យបុគ្គលទាំងនោះធ្វើតេស្តសំណាក់និងមួយចំនួនទៀតមានអាការមិនស្រួលខ្លួន បានស្ម័គ្រចិត្តធ្វើតេស្តសំណាក (Rapid Test) ជាលទ្ធផលក្នុងចំណោមសំណាកចំនួន ៥៧០ នាក់ រកឃើញវិជ្ជមានកូវីដ ១៩ ចំនួន ២៧ នាក់។
គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២១ នៅក្នុងខេត្តរតនគិរី រកឃើញអ្នកវិជ្ជាមានជំងឺ សរុប ៥៣២ នាក់ ព្យាបាលជាសះស្បើយ ៦១ នាក់ និងស្លាប់ ៤ នាក់៕
អត្ថបទ៖ វុទ្ធឦសាន

-
សន្តិសុខសង្គម១៤ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល