Connect with us

កូវីដ-១៩

ខេត្តឧត្ដរមានជ័យ ប្រកាស​រក​ឃើញ​ករណី​កូ​វីដ​-១៩ ចំនួន​៧៨​ករណី (០៦​ករណី សហគមន៍ និង​៧២ ករណី​នាំចូល​ពី​ប្រទេស​ថៃ​)

បានផុស

នៅ

​ឧ​ត្ត​រ​មានជ័យ​ ៖ នៅ​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ជ្រាបថា ខេត្តឧត្ដរមានជ័យ បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ចំនួន​៧៨​ករណី បន្ថែមទៀត​(០៦​ករណី​ជា​ករណី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​និង​៧២​ករណី​នាំចូល​ពី​ប្រទេស​ថៃ​។

​ដោយ​គិត​ត្រឹម​ម៉ោង​១៧:៣០​នាទី ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២១​នេះ ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​៨០៣ ករណី ក្នុង​នោះ​ករណី​នាំចូល​ពី​ក្រៅប្រទេស​ចំនួន ៧១០​ករណី និង​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ចំនួន ៩២​ករណី និង​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ១២៩​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ៦៧១​នាក់ និង​ស្លាប់​ចំនួន ០៣​នាក់។

ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ សូម​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចងចាំ និង​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្លួន​ជានិច្ច​នូវ​វិធានការ​ការពារ​ខ្លួន​សាមញ្ញៗ និង​ត្រូវ​បន្ដ​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត​ឱ្យខាងតែបាន​នូវ​វិធានការ «​បី​កុំ និង បី​ការពារ​»៕

ដោយ ៖ ចាន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៧ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម