កូវីដ-១៩
ក្រុងសិរីសោភ័ណ បន្ថែមមណ្ឌលចត្តាឡីស័ក ចំនួន ៣
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្ថែមមណ្ឌលចត្តាឡីស័កចំនួន ៣ បន្ថែមទៀត នៅក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ដោយសារតែចំនួន ប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័កមានការកើនឡើង។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា មណ្ឌលចត្តាឡីស័កទាំង ៣ គឺសាលាបឋមសិក្សាអូរអំបិលសង្កាត់អូរអំបិល សាលាបឋមសិក្សាភ្នំបាក់សង្កាត់ទឹកថ្លា និងវិទ្យាល័យ ហ៊ុន សែន មង្គលបូរី ឃុំឬស្សីក្រោកស្រុកមង្គលបូរី។

រដ្ឋបាលខេត្ត កំពុងបន្តខិតខំដោះស្រាយ ទប់ស្កាត់និងគ្រប់គ្រងបងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងអ្នកពាក់ព័ន្ធឬពលរដ្ឋក្នុងខេត្ត ក៏ដូចមកពីខេត្ត រាជធានីនានាក្នុងប្រទេសដើម្បីដាក់ឲ្យធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ហ្មត់ចត់ជាប់ជានិច្ច ការបើកមណ្ឌល៣បន្ថែមនេះ នឹងធ្វើឲ្យមណ្ឌលចត្តាឡីស័កក្នុងខេត្តនេះកើនដល់១៣កន្លែងនៃ៩ស្រុកក្រុង។
បើតាមលោកអភិបាលខេត្ត ការបន្ថែមមណ្ឌលចត្តាឡីស័កនេះ ដោយសារការផ្ទុះឆ្លងរាលដាល ជំងឺកូវីដ១៩ ករណីសណ្ឋាគារ ភោជនីយដ្ឋាននិងខារ៉ាអូខេរុងរឿងនៅសង្កាត់អូរអំបិលក្រុងសិរីសោភ័ណនិងសហគមន៍ជាច្រើនទៀតក្នុងក្រុងនេះ ក៏ដូចជាតាមស្រុកក្រុងទាំង៨ទៀត។

ម្យ៉ាងទៀតដោយសារ ការសម្រេចថ្មីរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលនិងគណៈកម្មការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ .១៩ ទាក់ទិននឹងការទប់ស្កាត់នូវការចម្លងមេរោគកូវីដ១៩ បម្លែងថ្មីឈ្មោះដែលតា(Delta) ឥណ្ឌា តាមរយៈពលរដ្ឋខ្មែរត្រឡប់ពីបរទេស ពិសេសពលករខ្មែរវិលពីប្រទេសថៃ ពលករខ្មែរពេលវិលមកច្រកព្រំដែនអូរបីជាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅ ត្រូវយកសំណាករកមេរោគកូវីដ.១៩ នៅនឹងច្រកតែម្តង មិនដូចមុនឡើយ៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត