កូវីដ-១៩
បិទខ្ទប់វត្តមហាមន្ត្រី ខណៈព្រះសង្ឃ និងកូនសិស្សជាង ៥០ នាក់ឆ្លងកូវីដ១៩
អាជ្ញាធរបានសម្រេចបិទខ្ទប់វត្តមហាមន្ត្រី បន្ទាប់ពីរកឃើញព្រះសង្ឃ និងកូនសិស្សចំនួន ៥១ អង្គ/នាក់ ឆ្លងកូវីដ១៩ ខណៈដែលការផ្ទុះឡើងទន្ទឹមគ្នា និងការឆ្លងនៅផ្សារអូឡាំពិក។
វត្តមហាមន្ត្រី ចាប់ផ្តើមជាប់ពាក់ព័ន្ធដំបូង ពីកូនសិស្សស្នាក់នៅក្នុវត្ត២ នាក់ និងព្រះសង្ឃ១ អង្គនៅថ្ងៃទី ២៩ ខែមិថុនា ស្របពេលគ្នាដែលផ្សារអូឡាំពិក ដែលមានទីតាំងជិតគ្នា តេស្តឃើញអាជីវកររាប់សិបនាក់វិជ្ជមានកូវីដ១៩។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់សារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី ០៥ ខែកក្កដានេះថា ក្រុមគ្រូពេទ្យបានរកឃើញព្រះសង្ឃ និងកូនសិស្សចំនួន ៥១ អង្គ/នាក់ មានវិជ្ជមានកូវីដ១៩ ក្នុងចំណោមការធ្វើតេស្តជាង ១០០ អង្គ/នាក់ ដែលអាជ្ញាធរបានធ្វើតេស្តរកកូវីដ ក្នុងនោះមានព្រះសង្ឃ ៤០ អង្គ។
លោក សេង សុមុនី បានឱ្យដឹងថា ក្រុមគ្រូពេទ្យបានធ្វើតេស្តព្រះសង្ឃ និងកូនសិស្សនៅក្នុវត្តទាំងអស់បានជាចំនួនកើនឡើងច្រើន។
ដើមឡើយគឺធ្វើតេស្តតែកូនសិស្ស ២ នាក់ និងព្រះសង្ឃ១ អង្គទេ លុះដំណាក់កាលទី២ ធ្វើតេស្តទៅរកឃើញ ៥១ ហើយនៅដំណាក់កាលទី៣ទៀត ហើយអាជ្ញាធរ មន្ត្រីសង្ឃ បានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលទាំងអស់ ដែលមានវិធីបិទខ្ទប់ និងមិនឱ្យធ្វើចរាចរពីកុដិមួ ទៅកុដិមួយ។
បើតាមអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា តួលេខព្រះសង្ឃឆ្លង មិនមែនតែមានតែវត្តមួយនោះទេ របាយការណ៍ដែលលោកទទួលបាន ពីខេត្តត្បូងឃ្មុំ មានព្រះសង្ឃ និងឧបាសក ឧបាសិកាប្រមាណ ៧០ អង្គនាក់នៅខេត្តត្បូងឃ្មុំ មានវិជ្ជមានកូវីដ១៩ ហើយកំពុងសម្រាកព្យាបាល។
កន្លងមក នៅរាជធានីភ្នំពេញ មានវត្តសារ៉ាវន្តតេជោ វត្តស្ទឹងមានជ័យ និងវត្តមហាមន្ត្រី មានព្រះសង្ឃ និងកូនសិស្ស យាយជី តាជី រកឃើញវិជ្ជមានកូវីដ១៩។ វត្តស្ទឹងមានជ័យ ធ្វើតេស្តលើកទី១ រកឃើញព្រះសង្ឃ និងកូនសិស្ស ៣៩ អង្គ/នាក់ ខណៈលើកទី២ រកឃើញប្រមាណ ២០ អង្គនាក់៕ អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍