Connect with us

កូវីដ-១៩

កម្ពុជា​អំពាវនាវ​ឲ្យ​ពលរដ្ឋ​លើកកម្ពស់​ការប្រុងប្រយ័ត្ន ខណៈ​ឡាវ​បន្ត​បិទ​ខ្ទប់​ប្រទេស​១៤​ថ្ងៃ​បន្ថែមទៀត

បានផុស

នៅ

រដ្ឋាភិបាល​ឡាវ បាន​ដាក់​ចេញ​វិធានការ​បន្ត​បិទ​ខ្ទប់​ប្រទេស​រយៈពេល​១៤ ថ្ងៃ​បន្ថែមទៀត ចាប់ពី​ថ្ងៃទី​០៥ ដល់​១៩ ខែកក្កដា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល នៃ​ជំងឺ​កូ​វីដ​១៩ នេះ​បើតាម​សេចក្ដីជូនដំណឹង ចុះ​ថ្ងៃទី​០៥ ខែកក្កដា​នេះ ជាមួយគ្នា​នោះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ឡាវ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ឡាវ លើកកម្ពស់​ការប្រុងប្រយ័ត្ន ដោយ​កុំ​ធ្វើដំណើរ​ទៅកាន់​កន្លែង​ដែល​មាន​ហានិភ័យ​។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​១៤​ថ្ងៃនេះ ឡាវ​បានសម្រេច​បន្ត​បិទ​កន្លែង​ស៊ីផឹក កាស៊ីណូ ខារ៉ា​អូ​ខេ កន្លែង​កំសាន្ត កន្លែង​ម៉ាស្សា ក្លឹប​កីឡា​គ្រប់​ប្រភេទ ហាម​លក់​គ្រឿង​ស្រវឹង ហាម​ជួបជុំគ្នា​កុះករ ហាម​មិន​ឲ្យ​ពលរដ្ឋ​ណា មិនទាន់​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ធ្វើដំណើរ​តាម​យន្តហោះ និង​ហាម​ចេញ​-​ចូល​តំបន់​ក្រហម ប៉ុន្តែ​រដ្ឋាភិបាល​ឡាវ ក៏បាន​សម្រេច​បន្ធូរបន្ថយ ចំពោះ​វិធានការ​មួយចំនួន​ផងដែរ​។

​សេចក្តី​ជូនដំណឹង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​មាន​កិត្តិយស សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ពលករ និង​និស្សិត​ខ្មែរ​ទាំងអស់ ដែល​កំពុង​រស់នៅ​ប្រកប អាជីវកម្ម ធ្វើ​ការងារ និង​សិក្សា​នៅ​ប្រទេស​ឡាវ បាន​ជ្រាបថា រដ្ឋា​បាល​ឡាវ​បានចេញ​សេចក្តីណែនាំ​អំពី​ការ បន្ត​វិធាន​ការបិទ​ខ្ទប់​ចំនួន​១៤​ថ្ងៃ បន្ថែមទៀត ចាប់ពី​ថ្ងៃទី​០៥ ដល់​១៩ ខែកក្កដា ឆ្នាំ​២០២១ ដូច​មាន ខ្លឹមសារ​ខាងក្រោម ៖

​ទី​១. វិធានការ​ហាមឃាត់​៖ បន្ត​បិទ​កន្លែង​ស៊ីផឹក កាស៊ីណូ ខារ៉ា​អូ​ខេ កន្លែង​កំសាន្ត កន្លែង​ម៉ាស្សា ក្លឹប​កីឡា​គ្រប់​ប្រភេទ ហាម​លក់​គ្រឿង​ស្រវឹង ហាម​ជួបជុំគ្នា​កុះករ ហាម​មិន​ឲ្យ​ពលរដ្ឋ​ណា​មិនទាន់បាន​ចាក់​វ៉ា​ក់ សាំង​កូ​វីដ​-១៩ ធ្វើដំណើរ​តាម​រថយន្ត យន្តហោះ និង​ហាម​ចេញ​-​ចូល​តំបន់​ក្រហម​។​

ទី​២. វិធានការ​បន្ធូរបន្ថយ​៖ អនុញ្ញាត​បើក​ដំណើរការ​ពាណិជ្ជកម្ម ផ្សារ​ទំនើប ផ្សារ​លក់ដុំ​និង​លក់រាយ កន្លែង​ដើរ​ហាត់ប្រាណ ទូក​នេសាទ ភោជនីយដ្ឋាន ហាង​កាហ្វេ (​អាច​ចូល​អង្គុយ​បាន​) រមណីយដ្ឋាន ទេសចរណ៍ ហាង​កាត់សក់ និង​កែ​សម្ផស្ស​។ អនុញ្ញាត​ឲ្យ​មាន​កិច្ចប្រជុំ បើក​សាលារៀន​នៅ​តំបន់​មិនមាន​ការ​រាល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។ បើក​ដំណើរការ​ដឹកជញ្ជូន​តា​ម​ផ្លូវគោក និង​ផ្លូវអាកាស​ក្នុងប្រទេស សម្រាប់​អ្នក​ធ្វើ​ដំណើរ​ដែល ទទួល​បាន​វ៉ាក់សាំង​ចំនួន​០២​ដូ​ស​។

ជាមួយគ្នា​នោះ ស្ថានទូត​បាន​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ពលករ និស្សិត​ខ្មែរ​ទាំងអស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​ប្រុងប្រយ័ត្ន កុំទៅ​កាន់​កន្លែង​ដែលមាន​ហានិភ័យ បន្ត​រក្សា​អនាម័យ​ឱ្យបាន​ល្អ និង​អនុវត្តន៍​សេចក្ដីណែនាំ​របស់​រដ្ឋាភិបាល​ឡាវ និង​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៣​កុំ ៣​ការពារ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក រាលដាល​ជំងឺ COVID-19 ឱ្យមាន​ប្រសិទ្ធភាព​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម