Connect with us

កូវីដ-១៩

រដ្ឋបាល​ខេត្ត​រតនគិរី ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ៩​នាក់​បន្ថែម​ទៀត

បានផុស

នៅ

រតនគិរី ៖ រដ្ឋបាលខេត្ត​រតនគិរី​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​អំពី​រក​ឃើញ​អ្នក​កើត​ជំងឺ​កូវីដ​១៩​ចំនួន​៩​នាក់ បន្ទាប់ពី​រដ្ឋបាល​ខេត្ត​រតនគិរី​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១ ដែល​កម្ពុ​ជាថ្មី ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​។ ក្រុមការងារ​ឆ្លើយតប​បន្ទាន់ មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តរតនគិរី បាន​ខិតខំ​បន្ត​ស្រាវជ្រាវ និង​រក​ឃើញ​ករណី​វិជ្ជា​មាន​កូ​វីដ​១៩ ចំនួន​៩​នាក់​ថ្មី​បន្ថែមទៀត សម្រាប់​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១​។

ជា​លទ្ធផល​ក្នុងចំណោម​សំណាក​ចំនួន​៦៨៣​នាក់ រក​ឃើញ​វិជ្ជា​មាន​កូ​វីដ​១៩​ចំនួន​៩​នាក់​។ គិត​ត្រឹម​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១ នៅក្នុង​ខេត្តរតនគិរី រកឃើញ​អ្នក​វិជ្ជា​មាន​ជំងឺ​កូ​វីដ​១៩​ចំនួន សរុប​៥៦៤​នាក់ ព្យាបាល​ជាសះស្បើយ​ចំនួន​១០២​នាក់ និង​ស្លាប់​៤​នាក់​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

សន្តិសុខសង្គម២១ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២០ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម