កូវីដ-១៩
គ្រូពេទ្យបន្តយកសំណាកអាជីវករផ្សារលើធំថ្មី ខណៈមានអ្នកស្លាប់ និងឆ្លងជាច្រើននាក់
ខេត្តសៀមរាប៖ អាជីវករនៅផ្សារលើធំថ្មីក្រុងសៀមរាប ត្រូវបានក្រុមគ្រូពេទ្យបន្តយកសំណាកជាលើកទី២ នៅព្រឹកថ្ងៃទី០៧ខែកក្កដឆ្នាំ២០២១នេះ បន្ទាប់ពីអាជ្ញាធរខេត្ដ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាច្រើននាក់ដែលជាអាជីវករលក់ដូរនៅក្នុងផ្សារនេះ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្រុមអាជីវករជាច្រើននាក់ត្រូវបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមនោះក៏មានម្នាក់បានស្លាប់ ទើបអាជ្ញាធរខេត្តសម្រេចបិទជាបណ្ដោះអាសន្នក្នុងរយះពេល១៤ថ្ងៃ។

ឯកឧត្ដមបានបន្ដថា អ្នកវិជ្ជមានកូវីដ.១៩ មានខ្លះជាអ្នកលក់់ចាប់ហួយ អ្នកដើរទារលុយផាស៊ី អ្នកមើលថែបន្ទប់ទឹកនិងអ្នកដេរស្បែងជើងនៅខាងមុខផ្សារជាដើម។
បើតាមលោកក្រុស សារ៉ាត់ អាចមានអ្នកពាក់ព័ន្ធប្រមាណជាង៤០០នាក់ឯណោះ ហើយអាជ្ញាធរខេត្តកំពុងតាមដានគ្រប់ទីតាំងដែលមានការពាក់ព័ន្ធ ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាបបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ធ្លាប់ចេញ-ចូលផ្សារលើធំថ្មី ត្រូវនាំគ្នាធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕
អត្ថបទ៖ គឿនវេត

-
សន្តិសុខសង្គម១៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង