កូវីដ-១៩
ត្រឹម១សប្តាហ៍នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ជាង៦៦០០នាក់ និងស្លាប់ជិត២០០នាក់
ត្រឹមតែ១សប្តាហ៍ចាប់ពីថ្ងៃទី០១រហូតដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ប្រមាណជាង៦៦០០នាក់ និងមានអ្នកស្លាប់ជិត២០០នាក់។
យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា រយៈពេល១សប្តាហ៍នេះអត្រាឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាមានប្រមាណជិត១ពាន់នាក់ ក្នុង១ថ្ងៃៗ និងស្លាប់មានជាង២០នាក់ទៅជាង៣០នាក់ក្នុង១ថ្ងៃៗ។

ក្នុងនោះថ្ងៃទី០១កក្កដា មានអ្នកឆ្លងចំនួន៩៩៩នាក់ និងស្លាប់ចំនួន២៦នាក់ ថ្ងៃទី០២កក្កដា មានអ្នកឆ្លងចំនួន៩៦៦នាក់ និងស្លាប់៣២នាក់ ថ្ងៃទី០៣កក្កដា មានអ្នកឆ្លង៩៤៨នាក់ និងស្លាប់៣៦នាក់ ថ្ងៃទី០៤កក្កដា មានអ្នកឆ្លងចំនួន៩៩៣នាក់ និងស្លាប់២៤នាក់ ថ្ងៃទី០៥កក្កដា មានអ្នកឆ្លង៨៩៦នាក់ និងស្លាប់២៨នាក់ ថ្ងៃទី០៦កក្កដា មានអ្នកឆ្លងចំនួន៩៣៥នាក់ និងស្លាប់៣១នាក់និងថ្ងៃទី០៧កក្កដា មានអ្នកឆ្លងចំនួន៩៣៤នាក់ និងស្លាប់១៩នាក់។ បើគិតត្រឹមព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ១៩ សរុប៥៧១០៣នាក់ អ្នកជាសះស្បើយចំនួន៤៨៩៧៤នាក់និង អ្នកស្លាប់ចំនួន៧៩៨នាក់។


គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានឆ្លងជំងឺកូវីដ១៩ ជាលើកដំបូងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ទៅលើបុរសជនជាតិចិន១នាក់ នៅខេត្តព្រះសីហនុ។ ប៉ុន្តែមិនមានអ្នកស្លាប់ហើយក៏មិនមានឆ្លងជំងឺនេះច្រើនដែរ។ បន្ទាប់មកទៀតកម្ពុជា បានឆ្លងក្នុងសហគមន៍ចំនួន៣លើកក្នុងនោះទី១.ព្រឹត្តិការណ៍សហគមន៍៣វិច្ឆិកា ឆ្នាំ២០២០ ទី២.ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ឆ្នាំ២០២០ និងទី៣ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទើបមានអ្នកស្លាប់ជាបន្តបន្ទាប់ហើយដែលរហូតមកដល់ពេលនេះនៅមិនទាន់បានបិទបញ្ចប់នៅឡើយទេ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ