កូវីដ-១៩
អាជីវករខ្មែរថៃជាង១ពាន់នាក់បានចាក់វ៉ាក់សាំង Astrazeneca ពីក្រុមគ្រូពេទ្យខេត្តច័ន្ទបុរី ប្រទេសថៃ
ខេត្តបាត់ដំបង៖ អាជីវករកម្ពុជា និងថៃជាង១ពាន់នាក់ដែលកំពុងរស់នៅ និងលក់ដូរនៅក្នុងផ្សារថៃនៃច្រកទ្វារអន្តរជាតិ បានឡែម និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង បានទទួលការចាក់វ៉ាកសាំង Astrazeneca ជាបណ្ដើរៗហើយ។ នេះបើយោងតាមប្រភពពីប្រទេសថៃ។

ដោយការផ្តល់ចាក់វ៉ាក់សាំងនេះបានប្រព្រឹត្តិទៅនៅក្នុងបរិវេណផ្សារ “បានឡែម” ស្ថិតក្នុងភូមិសាស្ត្រស្រុកប៉ូងណាមរ៉ង ខេត្តច័ន្ទបុរី ប្រទេសថៃ តាមរយៈក្រសួងសុខាភិបាលប្រទេសថៃបានផ្តល់នូវការចាក់វ៉ាក់សាំង Astrazeneca ជូនដល់ប្រជាជនទាំងថៃ និងកម្ពុជា ដែលបាន និងកំពុងរស់នៅរកស៊ីក្នុងភូមិសាស្ត្រខាងលើដែលមានចំនួនសរុប ១,១០៣នាក់ក្នុងនោះប្រជាជនថៃចំនួន៦៧០នាក់ និងប្រជាជនខ្មែរចំនួន៤៣៣នាក់។
ប្រភពបន្តថា តាមរយៈការផ្តល់ជូននូវការចាក់វ៉ាក់សាំងការពារជំងឺរាតត្បាតជាសាកលពីជំងឺកូវីដ-១៩ ខាងលើនេះគឺធ្វើឡើងក្រោមវត្តមានជាអធិបតីលោក សាធីត ពិទូតេឆាត អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ និងជាប្រធានកម្មវិធីបើក និងផ្តល់នូវការចាក់វ៉ាក់សាំងប្រភេទ “Astrazeneca” ដល់ប្រជាជនទាំង២ រួមទាំងប្រធានសមាគមលក់ដូរ និងទេសចរណ៍ព្រំប្រទល់ជាយដែន ថៃ-កម្ពុជា នៃខេត្តច័ន្ទបុរី ប្រទេសថៃ និងមន្ត្រីសំខាន់ៗមួយចំនួនទៀត។

ការផ្តល់វ៉ាក់សាំងចាក់កូវីដ-១៩ នាពេលនេះក្រោយពីក្រុមគ្រូពេទ្យថៃបានចុះពិនិត្យសុខភាព និងធ្វើតេស្តយកវត្ថុសំណាកដល់ក្រុមអាជីវករខ្មែរថៃ និងអ្នកបើករថយន្តចេញចូលប្រចាំនៅច្រកអន្តរជាតិដូង កាលពីចុងខែមិថុនាឆ្នាំ២០២១កន្លងទៅ។
តាមការគូសបញ្ជាក់ពីលោក រ៉ាត់ថាវីដតាំង គៀតភិចឆារ៉ាក់ ជាប្រធានសមាគមលក់ដូរ និងទេសចរណ៍ព្រំប្រទល់ជាយ ដែនថៃកម្ពុជា នៃខេត្តច័ន្ទបុរី បានលើកឡើងថា ការចាក់វ៉ាក់សាំងជូនដល់បងប្អូនទាំងថៃ និងខ្មែរដែលជាអាជីវករ និងអ្នកធ្វើការទាំងនោះ ក្នុងគោលបំណងដើម្បីកាត់បន្ថយនូវការកង្វល់ព្រួយបាម្ភពីការរាតត្បាត និងពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសនៅតាមច្រកទ្វារអន្តរជាតិ ដូងបានឡែម និងនៅក្នុងផ្សារបានឡែមផ្ទាល់តែម្តង។

លោកបន្តទៀតថា ការផ្តល់ និងចាក់វ៉ាក់សាំងជូនដល់បងប្អូនអាជីវករនៃប្រទេសទាំង២នេះមានចំនួនសរុប ១,១០៣នាក់ ក្នុងនោះប្រជាពលរដ្ឋខ្មែររស់នៅ និងកំពុងធ្វើការរកស៊ីនៅទីនោះមានចំនួនសរុប៤៣៣នាក់ ក្រៅពីនេះក៏មានពលរដ្ឋរស់នៅក្នុងស្រុកកំរៀងបានទៅស្នើសុំចាក់វ៉ាក់សាំង “Astrazeneca” ពីអាជ្ញាធរថៃចំនួន៤៦នាក់៕
អត្ថបទ៖ សៅ សារិទ្ធ



-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ