Connect with us

កូវីដ-១៩

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩បានពង្រីកដល់រាជធានីខេត្តចំនួន១៤ហើយ

បានផុស

នៅ

ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋទូទៅដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅបានពង្រីកដល់រាជធានីខេត្តចំនួន១៤ហើយ។

បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថា បច្ចុប្បន្ននេះក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កំពុងដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ ស្វាយរៀង កោះ កុង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ តាកែវ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះខេត្តប៉ៃលិន និងខេត្តព្រៃវែងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋចាប់ពីថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០២១នេះតទៅ ខណៈរាជធានីភ្នំពេញនឹងត្រូវបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនៅថ្ងៃនេះ។

រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្រុងព្រៃវែង ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

សម្រាប់ខត្តព្រៃវែង ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ធ្វើឡើងនៅទីតាំងវិទ្យាល័យអង្គដួង។

រីឯខេត្តប៉ៃលិនវិញចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅមានរយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះតទៅ ដោយនៅក្រុងប៉ៃលិនចាក់នៅនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនចំនួន​២កន្លែង និងនៅមណ្ឌលសុខភាពក្រចាប់ចំនួន១កន្លែង។

ស្រុកសាលាក្រៅចាក់នៅមណ្ឌលសុខភាពផ្សារព្រំចំនួន២កន្លែង នៅមណ្ឌលសុខភាពភ្នំស្កង់ចំនួន១កន្លែង នៅមណ្ឌលសុខភាពភ្នំព្រាលចំនួន១កន្លែង។

បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១០ ខែកម្ភៈរហូតមកដល់ត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១​នេះមានពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៤,៧០១,២៥៥នាក់ ស្មើនឹង៤៧.០១% ធៀបនឹងគោលដៅ១០លាននាក់។

អត្ថបទ​៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម