Connect with us

កូវីដ-១៩

កូវីដ ផ្តាច់ជីវិតមនុស្សលើពិភពលោក លើស ៤លាននាក់ហើយ

បានផុស

នៅ

ចំនួនអ្នកស្លាប់ជាសកលដោយសារជំងឺកូវីដ-១៩ បានកើនលើស៤លាននាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី៨ ខែកក្កដា ខណៈវិបត្តិនេះបានក្លាយជាការប្រកួតប្រជែង​ រវាងវ៉ាក់សាំងនិង វីរុសបំប្លែងខ្លួនឆ្លងខ្លាំង Delta។

ចំនួនសរុបនៃជីវិតមនុស្សដែលបាត់បង់ក្នុងរយៈពេលមួយឆ្នាំកន្លះ ដូចដែលបានចងក្រងពីប្រភពផ្លូវការរបស់សាកលវិទ្យាល័យ Johns Hopkins គឺស្មើនឹងចំនួនមនុស្ស ដែលបានស្លាប់នៅក្នុងសមរភូមិនៃសង្គ្រាមពិភពលោកទាំងអស់ គិតចាប់តាំងពីឆ្នាំ១៩៨២មក។

ចំនួនអ្នកស្លាប់នេះ គឺស្មើនឹង៣ដងនៃចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅជុំវិញពិភពលោក ជារៀងរាល់ឆ្នាំ។

វាស្មើនឹងចំនួនប្រជាជននៃទីក្រុង Los Angeles ឬប្រទេស ហ្សកហ្ស៊ី ហើយ វាក៏ស្មើនឹងជាងពាក់កណ្តាលនៃប្រជាជនទីក្រុងហុងកុងឬជិត ៥០ភាគរយនៃប្រជាជនទីក្រុងញូវយ៉ក ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ តួលេខនេះ ត្រូវបានគេគិតថា មិនមែនជាតួលេខពិតប្រាកដនោះទេ ពីព្រោះមានករណីជាច្រើនត្រូវបានគេមើលរំលង ឬលាក់បាំង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ AP

ចុចអាន៖ ទើបព្រមានម្សិលមិញ ថ្ងៃនេះ ថៃ ប្រកាសមានអ្នកស្លាប់ដោយសារកូវីដ ច្រើនបំផុត បំបែកកំណត់ត្រានិងឆ្លងជាង ៧ពាន់ករណី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម